អាមេរិក៖ ថ្មីៗនេះក្រុមហ៊ុនAppleបានប្រកាសប្រមូលចូលវិញនូវ MacBook Pro ១៥អ៊ីញ ជាម៉ូដែលក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៥ ដល់ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលអាចមានបញ្ហាថ្មបណ្ដាលឲ្យផ្ទុះបាន។

MacBook Pro ដែលបានផ្ទុះ

ប៉ុន្មានថ្ងៃកន្លងទៅនេះ  មានគណនីហ្វេសប៊ុកឈ្មោះ Steav Gagne បានធ្វើការបង្ហោះសារមួយថា «កាលពីយប់ថ្ងៃចន្ទ នៅពេលដែលខ្ញុំកំពុងគេង ថ្មកុំព្យូទ័រ MacBook Pro បានផ្ទុះ ចេញជាផ្កាភ្លើង ធំក្លិនផ្សែងហុយពេញផ្ទះ។ សំណាងហើយដែលខ្ញុំទុកវានៅលើតុកាហ្វេ មិនធ្វើឲ្យផ្ទះខ្ញុំឆេះ។ ខ្ញុំមិនបានប្រើប្រាស់វាទេ ហើយក៏មិនបានដោតឌុយសាកថ្មដែរ អេក្រង់បានបិទ ដោយ Sleep Mode។ ប្រសិនបើអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់ MacBook Pro ចង់ដឹងថាមានបញ្ហាថ្មឬអត់ អាចចូលទៅកាន់វិបសាយ Support របស់ Apple ដោយឆែកមើលតាមរយៈ Serial Number។»

សូមបញ្ជាក់ថា MacBook Pro របស់លោក Steve Gagne បានផ្ទុះមុនការប្រកាសរបស់ក្រុមហ៊ុន Apple ចំនួនបីថ្ងៃ៕

MacBook Pro ដែលបានផ្ទុះ
MacBook Pro ដែលបានផ្ទុះ
ស្នាមផ្ទុះនៅលើតុកាហ្វេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]