ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩ ជាឆ្នាំល្អរបស់ សុផា លីនដា ដែលនាងអាចទទួលបាន នូវការងារសិល្បៈជាច្រើន មិនថាស្ពត វីដេអូចម្រៀង និងពិធីការិនីជាដើម។

ភាពរីកចម្រើន របស់តារាស្រីរូបនេះ ក៏ដោយសារតែ ទេពកោសល្យ និងសមត្ថភាពរបស់នាង ក៏អមជាមួយនឹង រូបសម្រស់របស់ សុផា លីនដាក៏ ធ្វើឲ្យ ការងារ កាន់តែរលូនទៅមុខផងដែរ។

ចុះតើប្រិយមិត្ត ដែលដឹងពីសម្រស់ពិតរបស់ តារាស្រីរូបនេះ តើបែបណា ថាស្រស់ស្អាត ដូចពេលបច្ចុប្បន្ន ដែរទេ?

រាត្រីនេះដែរ ខ្មែរឡូត ក៏បានគាស់កកាយ នូវរូបថតចាស់ៗរបស់សុផា លីនដា កាលពីមិនទាន់ចូលសិល្បៈ ឲ្យហ្វេនបានឃើញថា មានភាពខុសគ្នា ឬក៏ដូចគ្នា បើប្រៀបធៀបបច្ចុប្បន្ន។ ដោយកាលពីប៉ុន្មានឆ្នាំ ហើយក៏អាចនិយាយបានថា ពេលនោះ នាងមិនទាន់ប្រឡូកសិល្បៈ គឺសម្រស់របស់នាង ក៏មិនអន់នោះដែរ ស្រស់ស្អាតតាមរបៀបមនុស្សអាយុតិច គ្រាន់តែពេលនោះ នាងមិនសូវចេះធ្វើខ្លួន ដូចបច្ចុប្បន្នតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណា សម្រស់នាង កាលពីពេលនោះដែរ ក៏មានភាពទាក់ទាញ និងគួរឲ្យស្រលាញ់ ជាមួយនឹងមុខប៉ោងៗរបស់នាង៕

សុផា លីនដា​ បច្ចុប្បន្ន
សុផា លីនដា​ បច្ចុប្បន្ន
សុផា លីនដា​ បច្ចុប្បន្ន
សុផា លីនដា កាលពីមុន
សុផា លីនដា កាលពីមុន
សុផា លីនដា កាលពីមុន
សុផា លីនដា កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុផា លីនដា