អង់គ្លេស៖ ប្រធានគ្រប់គ្រងដោះដូរកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal បានប្រាប់ទៅប្រធានក្លិបលោក Stan Kroenke ឲ្យទម្លាក់លុយបន្ថែមដើម្បីទិញយកខ្សែប្រយុទ្ធ Wilfried Zaha ព្រោះសំណើ ៤០លានផោនរបស់ Arsenal ត្រូវបាន Crystal Palace ច្រានចោល។ 

កីឡាករ Wilfried Zaha

Zaha គឺជាគោលដៅទីមួយរបស់អ្នកចាត់ការទូទៅលោក Unai Emery ខណៈគោលដៅមួយទៀតគឺកីឡាករ Kieran Tierney ដែលអាចលេងបានទាំងការពារស្ដាំ និងការពារកណ្ដាល។

កីឡាករ Wilfried Zaha
កីឡាករ Kieran Tierney

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ Zaha បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយ Crystal Palace ដោយអាចរកគ្រាប់បាល់បាន ៣១គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១៤៧ប្រកួត។ អតីតកីឡាកររបស់ Man UTD រូបនេះក៏ធ្លាប់ជាប់ជម្រើសជាតិអង់គ្លេសដែរ ប៉ុន្តែបច្ចុប្បន្នគេបានសម្រេចចិត្តលេងឲ្យជម្រើសជាតិអាយវូរីខ័ស។ 

កីឡាករ Wilfried Zaha

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ Arsenal ទើបតែនាំចូលបានកីឡាករមួយរូបប៉ុណ្ណោះគឺខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Gabriel Martinelli៕

ប្រភព៖ dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]