កូរ៉េខាងត្បូង៖ ដូចដែលអ្នកគ្រប់គ្នា បានដឹងរួចមកហើយថា Song Hye Kyo និង Song JoongKi ទើបតែប្រកាស ពីការលែងលះរបស់ពួកគេ កាលពីពេលថ្មីៗកន្លងទៅនេះ។

បន្ទាប់ពីមានការលេចលឺ នៅព័ត៌មានលែងលះមកបានធ្វើឲ្យប៉ះពាល់ ដល់បញ្ហាផ្លូវចិត្តនាងយ៉ាងខ្លាំង ហើយរយៈពេលជិតមួយសប្តាហ៍មកនេះ នាងបានបដិសេធទទួលនៅរាល់កម្មវិធីផ្សេងៗទាំងអស់។

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ បានលេចលឺដំណឹងថា Song Hye Kyo នឹងត្រៀមបង្ហាញខ្លួនជាថ្មី ក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងម៉ាក Sulwhasoo នៅប្រទេសចិន ដែលជាការបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីដំណឹងលែងលះបានផ្សព្វផ្សាយ ។ ខាងក្រុមហ៊ុនផលិតផល Sulwhasoo បានប្រកាសតាមប្រព័ន្ធWeibo របស់ពួកគេថាHye Kyo នឹងមានវត្តមានក្នុងកម្មវិធីរបស់ពួកយើង នៅថ្ងៃទី០៦ ខែកក្កដា ខាងមុខនេះ។

អ្នកតំណាងក្រមហ៊ុន Sulwhasoo China បានលើកឡើងថា«Song Hye Kyo នឹងចូលរួមក្នុងកម្មវិធីរបស់ពួកយើង ដោយមិនមានការផ្លាស់ប្តូរអ្វីនោះទេ។ ក៏ប៉ុន្តែពេលនេះពួកយើងមិនទាន់អាចបញ្ជាក់ ពីពេលវេលានិងទីតាំងពិតប្រាកដបាននៅ នៅឡើយនោះទេ»។

គួរបញ្ជាក់ផងដែរថា Song Hye Kyo បានក្លាយជាអ្នកតំណាងឲ្យផលិតផល សម្អាងម៉ាកSulwhasoo តាំងពីខែធ្នូ ឆ្នាំ២០១៧មកម្ល៉េះ៕

Song Hye Kyo
Song Hye Kyo
Song Hye Kyo
ផលិតផលSulwhasoo ដែលSong Hye Kyoតំណាងឲ្យ
ផលិតផលSulwhasoo ដែលSong Hye Kyoតំណាងឲ្យ
ផលិតផលSulwhasoo ដែលSong Hye Kyoតំណាងឲ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]