ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា កាលពីថ្មីៗនេះ រូបភាពក្នុងពិធីមង្គលការរបស់ តារាសម្ដែង លោក ពៅ ពិសិដ្ឋ និងកញ្ញា សុខ សីឡលីន ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម ក្លាយជាប្រធានបទក្ដៅ ពីសំណាក់អ្នកប្រើប្រាសហ្វេសប៊ុក ។

យ៉ាងណាមិញ សកម្មភាពទាំងអស់នោះ គ្រាន់ជាទិដ្ឋភាពនៅក្នុងបទចម្រៀងថ្មីរបស់ខ្លួនប៉ុណ្ណោះ នេះបើតាមការបកស្រាយរបស់កញ្ញា សុខ សីឡាលីន នៅលើគណនីហ្វេសប៊ុកផ្លូវការ។

ជាក់ស្ដែង តាមរយៈបទចម្រៀងមួយបទ បានធ្វើឲ្យប្រិយមិត្តបានអស់ចម្ងាល់ និងកាន់តែច្បាស់ជាងនេះទៅទៀតនោះ គឺបទ«ថ្ងៃការកូនក្រមុំសុំច្រៀងមួយបទ»របស់ កញ្ញា សុខ សីឡាលីន ដែលទើបនឹងចេញកាលពីយប់មិញនេះ។

នៅក្នុងបទចម្រៀងនេះផងដែរ បានច្រៀងរៀបរាប់ទៅកាន់មនុស្សដែលខ្លួន ស្រលាញ់ ទាំងអ្នកមានគុណ និងភ្ញៀវកិត្តិយសដែលបានចូលរួមអមអរសាទរ ក្នុងពិធីមង្គលការរបស់ខ្លួន។

លើសពីនេះទៅទៀតនោះគឺ គេសង្កេតឃើញថាបទចម្រៀងមួយបទនេះ ទើបតែចេញមិនដល់រយៈពេល២៤ម៉ោងផង មានអ្នកចូលទស្សនាច្រើនសន្ធឹកសន្ធាប់៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖

មង្គលការ សុខ សីឡាលីន ក្នុងបទចម្រៀង
មង្គលការ សុខ សីឡាលីន ក្នុងបទចម្រៀង
មង្គលការ សុខ សីឡាលីន ក្នុងបទចម្រៀង
មង្គលការ សុខ សីឡាលីន ក្នុងបទចម្រៀង
មង្គលការ សុខ សីឡាលីន ក្នុងបទចម្រៀង
មង្គលការ សុខ សីឡាលីន ក្នុងបទចម្រៀង
មង្គលការ សុខ សីឡាលីន ក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សីឡាលីន