ភ្នំពេញ៖ ថ្វីបើ តារាជាច្រើននាក់ កំពុងតែហក់ចូលវិស័យសិល្បៈ សន្ធឹកសន្ធាប់ក៏ដោយ ក៏តារាសម្តែងស្រី សម្បុរស្រអែម រូបរាងល្វតល្វន់ ឌុច លីដា ហាក់ដូចជា កាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុន បើទោះបីជានាង ចូលវិថីនេះ យូរឆ្នាំក៏ដោយ។

បើក្រឡេកមើលរូបសម្រស់របស់ តារាស្រីរូបនេះ ក៏នៅតែអាចរក្សាបានយ៉ាងល្អ នៅតែខ្ញង់ចានិច្ច នៅក្នុងក្រសែភ្នែកមហាជន អមជាមួយនឹង រូបរាងស្លីមស្រឡូនទៀតនោះ ក៏កាន់តែធ្វើឲ្យនាងមានភាពទាក់ទាញខ្លាំង។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺភាគច្រើន ឌុច លីដា តែងបង្ហាញមុខ មិនផាត់មុខ នៅក្នុងបណ្តាញសង្គម ជារឿយៗ បើទោះបីជា ថ្ងាសរបស់នាងមានស្នាម តាំងពីក្មេងក៏ដោយ។ មិនតែប៉ុណ្ណោះ សម្រស់បែបមិនតុបតែងមុខ ដែលអាចនិយាយបានថា មុខហ្ស៊ីន កាន់តែបញ្ជាក់ឃើញថា សាច់មុខរបស់នាង ស្អាត ម៉ត់ល្អ បើទោះបីជា គ្មានម្សៅបិទបាំងក៏ដោយ។

ចំណុចនេះហើយ ដែលអាចឃើញថា លីដា មិនត្រឹមតែ មានរូបរាងល្អ ប៉ុណ្ណោះទេ សូម្បីតែសាច់មុខ ក៏ស្អាតឥតខ្ចោះដែរ៕

ឌុច លីដា
ឌុច លីដា
ឌុច លីដា បញ្ចេញសម្រស់ពិត
ឌុច លីដា បញ្ចេញសម្រស់ពិត
ឌុច លីដា បញ្ចេញសម្រស់ពិត
ឌុច លីដា បញ្ចេញសម្រស់ពិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា