ថៃ៖ កញ្ញា Namfon Patcharin ជាតារាសម្ដែងស្រី ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង មកជាច្រើនឆ្នាំមកហើយ ក្នុងនោះនាពេលសព្វថ្ងៃនេះ នាងក៏នៅតែបន្តរក្សាបាននូវជាប្រិយភាពរបស់ខ្លួន ឲ្យមហាជននៅតែស្រលាញ់ និងចូលចិត្តផងដែរ។

ដោយឡែក បើងាកមកមើលពីជីវិតស្នេហារបស់តារាស្រីរូបនេះវិញ នាងហាក់មិនសូវជាចូលចិត្តបង្អួតភាពផ្អែមល្ហែម ជាសាធារណៈ ដូចទៅនឹងគូស្នេហាតារាដទៃផ្សេងទៀតទេ។ ប៉ុន្តែយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មិត្តប្រុសរបស់ កញ្ញា Namfon ក៏បានរៀបចំនូវកម្មវិធី ដ៏ភ្ញាក់ផ្អើលមួយ ដែលបានធ្វើឲ្យមហាជន និងមិត្តភក្តិសិល្បៈជាច្រើន មានក្ដីរំភើបចិត្តជាខ្លាំង ក្រោយពេលដែលមិត្តប្រុសរបស់តារាស្រីរូបនេះ បានលុតជង្គង់សុំនាងរៀបការ យ៉ាងផ្អែមល្ហែម គួរឲ្យច្រណែនមែនទែន។

ជាមួយគ្នានេះដែរ អ្វីដែលបានធ្វើឲ្យមហាជន និងបណ្ដាអ្នកគាំទ្ររបស់តារាស្រី កញ្ញា Namfon រឹតតែរំភើបចិត្តនោះ គឺពិធីមង្គលការរបស់តារាស្រីរូបនេះ ក៏នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ពោលគឺក្នុងខែកក្កដានេះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Namfon និងមិត្តប្រុស
Namfon និងមិត្តប្រុស
Namfon និងមិត្តប្រុស
Namfon និងមិត្តប្រុស
Namfon ត្រូវមិត្តប្រុសសុំរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]