ចិន៖ ក្រោយការចំណាយពេលសាងសង់អស់រយៈពេលជាច្រើនឆ្នាំ (៤ឆ្នាំ) នៅទីបំផុតព្រលានយន្តហោះដ៏ធំជាងគេបង្អស់លើពិភពលោករបស់ចិន «Beijing Daxing International Airport» បានបញ្ចប់ជាផ្លូវការ ហើយក៏នឹងត្រូវបើកដំណើរការនាពេលឆាប់ៗខាងមុខនេះហើយ។

Beijing Daxing International Airport

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ព្រលានយន្តហោះ Beijing Daxing ដែលមានរូបរាងស្រដៀងនឹងផ្កាយសមុទ្រ យ៉ាងស្រស់ស្អាតទាក់ភ្នែកនេះ បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយនឹងសម្ពោធបើកដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣០ កញ្ញា ខាងមុខនេះ និងដើម្បីជាការអបអរចំថ្ងៃខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (People’s Republic of China ថ្ងៃទី១ តុលា ឆ្នាំ២០១៩) ផងដែរ។

Beijing Daxing International Airport

អាកាសយានដ្ឋានមួយនេះ ត្រូវបានសាងសង់ឡើងនៅក្នុងទំហំផ្ទៃដី ៧០០,០០០ម៉ែត្រការ៉េ ដោយចំណាយទឹកប្រាក់អស់ប្រមាណ ៩ពាន់លានផោន (ឬប្រហែល ១១ពាន់លានដុល្លារអាមេរិក) ដែលជាស្នាដៃរចនាម៉ូតឡើងដោយស្ថាបត្យករជនជាតិអង់គ្លេស Zaha Hadid ដ៏ល្បីឈ្មោះមួយរូប ហើយក៏ជាស្ថាបត្យករដែលបានចេញម៉ូតរចនានៅក្នុងការសាងសង់អគារកាច់រាង Leeza SOHO កម្ពស់១៩០ម៉ែត្រ ក្នុងទីក្រុងប៉េកាំងផងដែរ (បច្ចុប្បន្នស្ថិតនៅក្រោមការសាងសង់)។

Beijing Daxing International Airport

ទីតាំងអាកាសយានដ្ឋាន Beijing Daxing មានចម្ងាយប្រមាណជា ៤៦គីឡូម៉ែត្រ ពីភាគខាងត្បូងទីលាន Tiananmen Square ។ ព្រលានយន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអាចមានសក្តានុពលខ្ពស់ទទួលអ្នកដំណើរបានជាង ៧២លាននាក់ក្នុង១ឆ្នាំ (ត្រឹមឆ្នាំ២០២៥) ហើយក៏នឹងអាចកើនឡើងដល់ ១០០លាននាក់ នៅឆ្នាំ២០៤០ផងដែរ។

Beijing Daxing International Airport

គួរឲ្យដឹងផងដែរថា អាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង គឺជាកាសយានដ្ឋានដ៏មាញឹកលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិ «Hartsfield-Jackson Atlanta International Airport» នៅសហរដ្ឋអាមេរិក៕

ទស្សនារូបភាពខាងក្រោម៖

Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airportវ
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airportវ
Beijing Daxing International Airportវ
Beijing Daxing International Airportវ
Beijing Daxing International Airport
Beijing Daxing International Airport
Beijing Daxing International Airport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]