ភ្នំពេញ៖ បច្ចុប្បន្ននេះអតីតតារាសម្តែងអ្នកនាងស៊ឹម សូលីកា និងអនាគតស្វាមី កាន់តែផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ក្រោយបានចាប់ដៃគ្នា សាងសុភមង្គលអស់ពេលជាច្រើនខែឆ្នាំ ឆ្លងកាត់រឿងជាច្រើនមកនេះ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា គូស្នេហ៍មួយគូនេះក្រៅពីមានសុភមង្គលនៅក្នុងគ្រួសារ តែពួកគេក៏បានប្រើប្រាស់ជីវិតយ៉ាងស៊ីវិល័យ គួរឲ្យចាប់អារម្មណ៍តែម្តង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ជាថ្ងៃកំណើតរបស់អនាគតស្វាមីរបស់នាង ដែលតារារូបនេះ បានធ្វើការរៀបចំយ៉ាងពោរពេញដោយស្នាមញញឹម។

ដោយក្នុងនោះឃើញថា ការធ្វើខួបកំណើត របស់អនាគតស្វាមីរបស់នាងពិតជាសាមញ្ញ មិនធំដុំ ជាមួយនឹងការSurprise នំខេកមួយ ជាមួយនឹងសេចក្តីសុខ ពោរពេញដោយសុភមង្គលខ្លាំងតែម្តង។

តាមរយៈសកម្មភាព ពោរពេញដោយក្តីសុខរបស់អ្នកទាំង២ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់អ្នកទាំង២គ្រប់គ្នា ដែលតែងតែបង្ហាញនូវសុភមង្គលដ៏គួរឲ្យសរសើរបែបនេះជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ស៊ឹម សូលីកា និងគ្រួសារ
ស៊ឹម សូលីកា និងអនាគតស្វាមី
ស៊ឹម សូលីកា និងអនាគតស្វាមី
ស៊ឹម សូលីកា និងអនាគតស្វាមី
ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យអនាគតស្វាមី
ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យអនាគតស្វាមី
ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យអនាគតស្វាមី
ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា