កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួនធំ ដែលនិយមគាំទ្រវិស័យចម្រៀងKpop ប្រាកដជាជ្រាបហើយ ថាមិនប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យចម្រៀងKpop មានការប្រកួតប្រជែងគ្នាខ្លាំងកម្រិតណា ក្រុមចម្រៀងថ្មីៗជាច្រើនត្រូវបានបង្កើតឡើងថ្មី ជារៀងរាល់ឆ្នាំ ដូចពាក្យគេតែងនិយាយថារលកថ្មីច្រានរលកចាស់ ដោយសារតែមិនអាចទប់ទល់និង ការប្រកួតប្រជែងជាមួយនឹងក្រុមច្រៀងដទៃឈ្នះ ដល់ថ្នាក់ធ្វើឲ្យក្រុមចម្រៀងមួយចំនួនមួយផ្សេងសម្រេចចិត្ត រំសាយក្រុមចម្រៀងរបស់ខ្លួនចោល ទាំងដែលខ្លួនខំប្រឹងប្រែងតស៊ូ អស់រយៈពេលជាច្រើនឆ្នាំផងដែរ។

ជាក់ស្តែង ក៏ដូចជាក្រុមចម្រៀងប្រុសស្រីទាំងប៉ុន្មានខាងក្រោមនេះ ត្រូវបានគេដឹងថា ពួកគេក៏មានកេរ្តិ៍ឈ្មោះមិនតិចដែរនៅក្នុងវិស័យសិល្បៈ ដោយមានមនុស្សជាច្រើនស្គាល់និងគាំទ្រនូវបទចម្រៀងរបស់ពួកគេ ប៉ុន្តែបើទោះបីជាពួកគេ បានឈរជើងនៅលើវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ និងធ្លាប់បានឡើងសម្តែងនៅលើឆាកតន្រ្តីជាច្រើនយ៉ាងណាក្តី ប៉ុន្តែពួកគេមិនធ្លាប់បានឈ្នះនូវពានរង្វាន់ ក្នុងការប្រគុំតន្រ្តីប្រចាំសប្តាហ៍សូម្បីតែម្តង ផ្ទុយពីក្រុមចម្រៀងមួយចំនួនផ្សេងទៀត ដែលពួកគេចេញពន្លកចម្រៀងដំណាលពួកគេដែរ ប៉ុន្តែម្នាក់ៗសុទ្ធសឹងតែ ធ្លាប់បានឈ្នះពានរង្វាន់ទាំងនេះ។

តួយ៉ាង នេះជារឿងដែលសោកស្តាយបំផុតមួយ ដែលក្រុមចម្រៀងទាំង១៤ក្រុមខាងក្រោមនេះ សម្រេចចិត្តរំសាយក្រុមរបស់ខ្លួនចោល ទាំងមិនធ្លាប់បានកាន់ពានរង្វាន់ក្នុងដៃសូម្បីតែម្តង នៅក្នុងអាជីពជាអ្នកសិល្បៈ ដែលបានខ្លួនបានលះបង់ទាំងកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕

ខាងក្រោមនេះ សុទ្ធសឹងតែជាក្រុមចម្រៀងប្រុសស្រី ដែលត្រូវបានរំសាយចោល ទាំងមិនធ្លាប់ឈ្នះពានរង្វាន់៖

១. ក្រុមចម្រៀងនារី UNI.T

១. ក្រុមចម្រៀងនារី UNI.T

២. ក្រុមចម្រៀងបុរស UNB

២. ក្រុមចម្រៀងបុរស UNB

៣. ក្រុមចម្រៀងនារី The Ark

៣. ក្រុមចម្រៀងនារី The Ark

៤. ក្រុមចម្រៀងនារី PRISTIN

៤. ក្រុមចម្រៀងនារី PRISTIN

៥. ក្រុមចម្រៀងបុរស MADTOWN

៥. ក្រុមចម្រៀងបុរស MADTOWN

៦. ក្រុមចម្រៀងនារី CocoSori

៦. ក្រុមចម្រៀងនារី CocoSori

៧. ក្រុមចម្រៀងនារី SPICA

៧. ក្រុមចម្រៀងនារី SPICA

៨. ក្រុមចម្រៀងនារី BESTIE

៨. ក្រុមចម្រៀងនារី BESTIE

៩. ក្រុមចម្រៀងនារី FIESTAR

៩. ក្រុមចម្រៀងនារី FIESTAR

១០. ក្រុមចម្រៀងនារី STELLAR

១០. ក្រុមចម្រៀងនារី STELLAR

១១. ក្រុមចម្រៀងនារី RAINBOW

១១. ក្រុមចម្រៀងនារី RAINBOW

១២. ក្រុមចម្រៀងនារី Hello Venus

១២. ក្រុមចម្រៀងនារី Hello Venus

១៣. ក្រុមចម្រៀងនារី Dal Shabet

១៣. ក្រុមចម្រៀងនារី Dal Shabet

១៤. ក្រុមចម្រៀងនារី 9Muses

១៤. ក្រុមចម្រៀងនារី 9Muses

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]