ភ្នំពេញ៖ ឱកាសពិសេសផ្តល់ជូនពី ជីប ម៉ុង លែន ជាមួយការបញ្ចុះតម្លៃរហូតដល់ ៧% ទៅលើគ្រប់គម្រោងលំនៅឋានរបស់ខ្លួនជូនទៅកាន់អតិថិជនចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ២០១៩ តទៅ។

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ និងល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីតធំៗចំនួន ៨ គឺ លែនម៉ាក 271, លែនម៉ាក 60M, ផាក លែន 598, ផាក លែន ធីខេ, ផាក លែន សែន សុខ, ផាក លែន 6A, ផាក លែន ខុនដូ ធីខេ និង លែន រីច ចំការដូង។

គម្រោងទាំងអស់សុទ្ធសឹងតែស្ថិតនៅចំកណ្តាលទីប្រជុំជន និងមានសក្តានុពល ដែលសាកសមបំផុតសម្រាប់ការរស់នៅ ឬប្រកបអាជីវកម្ម។ ក្នុងគម្រោងនីមួយៗមានផ្លូវចេញចូលធំទូលាយ ផ្សារទំនើប ក្លឹបហាត់ប្រាណ សួនច្បារ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។ ផ្ទះនីមួយៗត្រូវបានរចនាម៉ូតយ៉ាងទាន់សម័យ និងសាងសង់ឡើងយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវគុណភាពល្អ រឹងមាំ គង់វង្សយូរអង្វែង។

សម្រាប់ការផ្តល់ជូនបញ្ចុះតម្លៃ ៧% នេះគឺទៅលើគម្រោងលំនៅឋានប្រណីតជាច្រើនប្រភេទដូចជា៖ វីឡាឃ្វីន, វីឡាឃ្វីនអេ, វីឡាភ្លោះ, វីឡាកូនកាត់អេ, វីឡាកូនកាត់ប៊ី, ហូម អបហ្វីស, និង ហ្សប ហៅស៍ និង ៥% ទៅលើប្រភេទខុនដូ។ ចូរកុំខកខានឱកាសដ៏ល្អនេះឲ្យសោះព្រោះពេលវេលានៃការបញ្ចុះតម្លៃនេះមានកំណត់។ 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញមកសាកសួរនៅការិយាល័យលក់ផ្ទាល់ ឬ ទំនាក់ទំនងទូរស័ព្ទលេខ 061 997 888 ឬចូលទៅកាន់លីង៖
 https://www.facebook.com/chipmongland/  www.chipmongland.com ៕

បញ្ចុះតម្លៃរហូតដល់ ៧% គ្រប់គម្រោង ពី ជីប ម៉ុង លែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]