ភ្នំពេញ៖ ក្រោយពីបានឃើញសភាពរបស់ តារាចម្រៀងប្រុស លោក ចាន់ សម័យ ជួបការខ្វះខាត់ខ្លាំងធ្លាក់ខ្លួន ស្ទូចត្រី ដើម្បីចិញ្ចឹមនោះ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ថែមទាំងមានជំងឺ ប្រចាំកាយថែមទៀតផង។

ជាមួយគ្នានេះដែរ លោក ចាន់ សម័យ ក៏ត្រូវបានមហាជនមិនតិចនោះទេ បាននាំគ្នាជួយជាថវិកាក្នុងព្យាបាល ក៏ដូចជាទប់ទល់នឹងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ក្នុងការមានជីវិតរស់នៅជាថ្មី។

ជាក់ស្ដែង កាលពីថ្មីនេះថ្មី បើតាមការបង្ហោះរូបភាពជាច្រើនរបស់ លោក ចាន់ សម័យ នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងក្រោយពីបានឃើញទឹកមុខរបស់ លោក ស្រស់ឡើងវិញ នេះជាសញ្ញាបញ្ជាក់ថា ល្អមួយសម្រោប់លោក នេះបើតាមបង្ហោះនាពេលកន្លងមក។

គួររម្លឹកផងដែរ ក្នុងពេលបច្ចុប្បន្ននេះ លោក ចាន់ សម័យ និងក្រុមគ្រួសារអាចរស់នៅ ជាមួយនឹងជីវភាពមួយសមរម្យ ព្រមទាំងការងារនៅលើវិថីសិល្បៈក៏មានភាពមមាញឹកខ្លាំងណាស់ដែរ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

ចាន់ សម័យ កាលពីមុន
ចាន់ សម័យ កាលពីមុន
ចាន់ សម័យ កាលពីមុន
ចាន់ សម័យ ក្នុងពេលបច្ចុប្បន្ន
ចាន់ សម័យ ក្នុងពេលបច្ចុប្បន្ន
ចាន់ សម័យ ក្នុងពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]