ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកជុំ លីណូ កំពុងតែជួបទុក្ខជាទម្ងន់ ព្រោះត្រូវបានបាត់បង់លោកឪពុកជាទីស្រលាញ់ កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ ពេលនេះពិធីបុណ្យសពរបស់ឪពុកតារាប្រុសរូបនេះ កំពុងតែធ្វើឡើងពោរពេញដោយភាពទុក្ខសោក និងក្រៀមក្រំបំផុត ដែលមានការចូលរួមសោកស្តាយពីសំណាក់ អ្នកគាំទ្រ និងបងប្អូនតជាច្រើនដែលបានស្គាល់គ្រួសារលោកផងដែរ។

តាមរយៈកម្មវិធីដែលកំពុងធ្វើឡើងនេះដែរ ឃើញថាតារាប្រុសរូបនេះពិតជាសោកសៅ ទឹកមុខពោរពេញដោយក្តីទុក្ខយ៉ាងខ្លាំង សម្រាប់ការបាត់បង់ដ៏ធំធេងមួយនេះរបស់លោក ក៏ដូចជាក្រុមគ្រួសារទាំងមូល។ 

ជាមួយគ្នានេះដែរបណ្តាអ្នកគាំទ្រជាច្រើន ក៏បានលើកទឹកចិត្តដល់លោកគ្រប់គ្នា តាមរយៈបណ្តាញសង្គមជាបន្តបន្ទាប់ ចំពោះការកាត់ចិត្តផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ជុំ លីណូ
ជុំ លីណូ និងឪពុក
ជុំ លីណូ និងឪពុក
ជុំ លីណូ ក្នុងពិធីបុណ្យសពឪពុក
ជុំ លីណូ ក្នុងពិធីបុណ្យសពឪពុក
ជុំ លីណូ ក្នុងពិធីបុណ្យសពឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]