កូរ៉េខាងត្បូង ៖ ប្រិយមិត្តអ្នកនិយមតាមដាន វិស័យសិល្បៈកូរ៉េ ប្រាកដជាបានជ្រាបរួចទៅហើយ កាលពីម្សិលមិញនេះ សារព័ត៌មានកូរ៉េ បានចេញផ្សាយព្រោងព្រាត ពីដំណឹងបាក់បែកស្នេហា ដែលឈានដល់ការប្ដឹងលែងលះគ្នា របស់អតីតគូស្វាមីភរិយាដ៏ផ្អែមល្ហែម តួអង្គសម្ដែងក្នុងរឿង «ម្ចាស់ព្រះអាទិត្យ» ធ្វើឲ្យហ្វេនភ្ញាក់ផ្អើលមិនតិចទេ។

ជាការពិតណាស់ តារាសម្ដែងប្រុសដែលមានឈ្មោះពិតថា Song Joong Ki ធ្លាប់បានបង្ហាញ នៅតាមបទសម្ភាសន៍នានាជាច្រើនលើក ថាលោកពិតជាមានសេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះភរិយាគឺតារាសម្ដែងស្រីល្បីឈ្មោះ Song Hye Kyo ដែលប្រិយមិត្តភាគច្រើនស្គាល់ថាជា ហាន់ ជីអ៊ុន។ ប៉ុន្តែបន្ទាប់ពីរៀបការជាមួយគ្នាបានមិនដល់ ២ឆ្នាំផង កាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែផ្ទុះដំណឹងថា លោកបានដាក់ពាក្យបណ្ដឹង ស្នើសុំលែងលះគ្នាទៅហើយ។

ដំណឹងនេះធ្វើឲ្យហ្វេនៗ រន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះតែមិនដឹងថា មានរឿងអ្វីកើតឡើងចំពោះពួកគេ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ នៅក្នុងបណ្ដាញអ៊ីនធើណែត បានលេចឡើងនូវពាក្យចចាមអារ៉ាមមួយថា តារាស្រី Song Hye Kyo ដែលត្រូវស្វាមីសុំលែង បានទម្លាយពាក្យខ្លះៗក្នុងចិត្ត ប្រាប់អ្នកកាសែតទាំងទឹកភ្នែក ថានាងមិនធ្លាប់ឈប់ស្រលាញ់គាត់ (Song Joong Ki) ឡើយ ប៉ុន្តែនាងពិតជាគ្មានជម្រើស មានតែសម្រេចចិត្តព្រមចុះហត្ថលេខាលែងលះ ឲ្យដាច់ស្រេច។ 

វាធ្វើឲ្យអ្នកគាំទ្រដល់ថ្នាក់ហូរទឹកភ្នែកតាម ខណៈពេលបញ្ចេញមតិ និងចែករំលែកពាក្យចចាមអារ៉ាមនេះ ទោកាន់មិត្តភក្តិពីម្នាក់ទៅម្នាក់ នៅក្នុងអ៊ីនធើណែត។ 

យ៉ាងណាមិញ រហូតមកដល់ពេលនេះ នៅមិនទាន់មានអ្វីអាចបញ្ជាក់បាននៅឡើយទេ ថាដំណឹងនេះជាការពិតឬយ៉ាងណានោះ ដោយសារតែវីដេអូនៃបទសម្ភាសន៍នោះ មិនអាចរកឃើញនៅក្នុងបណ្ដាញអ៊ីនធើណែតឡើយ។ ប៉ុន្តែអ្នកគាំទ្រមួយចំនួនជឿជាក់ថា វាជាការពិត ព្រោះពួកគេល្មមនឹងអាចស្មានដឹង ពីទំហំនៃក្ដីស្រលាញ់ របស់គូស្វាមីភរិយា ដែលកំពុងដើរដល់ផ្លូវបំបែកមួយគូនេះ៕

ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Song Hye Kyo
រូបភាព Song Hye Kyo
រូបភាព Song Hye Kyo និង Song Joong Ki
រូបភាព Song Hye Kyo និង Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]