ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាស្រីសាច់សខ្ចី កញ្ញា ជីជី ដែលជាពិធីការិនី ដែលមានសម្លេងយ៉ាងក្រអួនក្រអៅ ដ៏មានប្រជាប្រិយភាពទទួលបានការគាំទ្រខ្លាំងទៅលើអាជីពរបស់ខ្លួន នាពេលកន្លងមកនោះ ក៏ទទួលបានភាពជោគជ័យទៅលើមុខជំនួញរបស់ខ្លួន ផងដែរ។

ជាមួយគ្នានេះដែរ តារាសម្ដែងស្រី កញ្ញា ជី ជី ក្នុងមួយរយៈពេលធំនេះ គេសង្កេតឃើញថាមានភាពមមាញឹកក្នុងការរកស៊ីរបស់ខ្លួន ខ្លាំងស្ទើរតែដកខ្លួន មិនរួច ព្រមទាំងបានចាកឆ្ងាយពីវិថីសិល្បៈផងដែរ។

ក្នុងនោះផងដែរ អ្វីដែលមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ពិធីការិនីដ៏មានប្រជាប្រិយភាពកញ្ញា ជី ជី​ រូបនេះបែរជាលេចមុខទៅកន្លែងហាត់កីឡាតៃក្វាន់ដូ ទៅវិញ ទាំងដែលនាង មានភាពមមាញឹកជាមួយការងាររកស៊ី របស់ខ្លួន យ៉ាងខ្លាំង។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកជាទីមួយនោះទេ ដែលតារាស្រីមានសម្រស់ស្អាត កញ្ញា ជី ជី វិញចូលត្រឡប់ទៅហាត់ តៃក្វាន់ដូ បែបនេះ ព្រោះថាកាលពីមុននាង ក៏ធ្លាប់ហាត់ផងដែរ តែដោយសារតែមានភាពមមាញឹកជាមួយនឹងការងារសិល្បៈនោះ ទើបត្រូវសម្រេចចិត្តផ្អាកមួយរយៈពេលសិន។ ហើយការហាត់នេះដែរ ក៏ដើម្បីសុខភាព និងទុកការពារខ្លួន ពីសត្រូវផងដែរ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

ជី ជី
ជី ជី
ជី ជី
ជី ជី
ជី ជី
ជី ជី ហាត់តែខ្វាន់ដូ
ជី ជី ហាត់តែខ្វាន់ដូ
ជី ជី ហាត់តែខ្វាន់ដូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី