កោះកុង៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៣ សម្ថតិកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ដកោះកុង បានបញ្ជូនខ្លួនជន សង្ស័យម្នាក់ទៅសាលាដំបូងខេត្ដ ដោយចោទប្រកាន់ ពីបទមនុស្សឃាត សំលាប់មនុស្សកាលពីថ្ងៃទី ១១ខែគុម្ភៈឆ្នាំ២០១៣ វេលាម៉ោង ៥.០០នាទីល្ងាច ដែលស្ថិតនៅក្នុងភូមិ បាក់ម្នាស់ ឃុំ តានូន ស្រុកបុទុមសាគរ ខេត្ដកោះកុង ដែលបង្កឡើងដោយជនល្មើស ឈ្មោះ អ៊ូច ទុំ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅ ភូមិ បាក់ម្នាស់ ឃុំ តានូន ស្រុកបុទុម សាគរខេត្ដកោះកុង។ ចំណែកឯជនរងគ្រោះ ដែលស្លាប់មានឈ្មោះ គៀង លាង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។

ហេតុការណ៍នេះកើតឡើង ដោយសាររឿងបាត់មេមាន់១ក្បាល ដែលទុកបំរុងជប់លៀង នៅពេលចូលឆ្នាំប្រពៃណីចិន វៀតណាម ថ្ងៃកើតហេតុដែលជនរងគ្រោះ បានចោទប្រកាន់ទៅលើជនសង្ស័យ ដែលមានផ្ទះជិតគ្នា។

លោក អនុសេនីយ៍ឯក ប៉ែន ប៊ុនថា ប្រធានផ្នែកសំណុំរឿង សួរចម្លើយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្ដ បានឱ្យភ្នាក់ងារមជ្ឈមណ្ឌល ដើមអម្ពិលដឹងថា ជនរងគ្រោះដែលសា្លប់ភ្លាមនេះ គឺដោយសារតែជនសង្ស័យគប់១ដែកសរសៃ ត្រូវចំភ្នែកខាងឆ្វេង ដែលមានជម្រៅ១តឹក ហើយដែកនោះ មានប្រវែង៩តឹក ទំហំ៥លី ដោយជនសង្ស័យ បានគប់ពីលើផ្ទះទៅចំភ្នែក ប្រកាច់ស្លាប់ភ្លាមៗតែម្ដង។

ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុ ដោយសារជនសង្ស័យគប់ចំភ្នែកជនរងគ្រោះ បណ្ដាលឱ្យស្លាប់នេះ មកពីជនរងគ្រោះ បានបាត់មេមាន់១ ហើយបាន ផឹកស្រាស្រវឹង និងបានលីកាំបិតផ្គាក់ ទៅផ្ទះជនសង្ស័យ ដោយចោទ ឈ្មោះ អ៊ូច លាង ថាបានលួចមេមាន់គាត់កាប់ស៊ី ពេលទៅដល់មុខផ្ទះ ជនរងគ្រោះ បានជេរប្រមាថ មើលងាយដល់ពូជអំបូរ ធ្វើឱ្យជនសង្ស័យទ្រាំពុំបាន ក៏បានទាញដែកសរសៃ គប់ទៅជនរងគ្រោះចំភ្នែក បណ្ដាលឱ្យស្លាប់តែម្ដង នៅនឹងកន្លែងកើត ហេតុ ហើយសម្ថតិកិច្ចប៉ុស្ដិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនល្មើសបានភ្លាមៗ បញ្ជូនខ្លួនមកស្នងការខេត្ដ ដើម្បីកសាងសំណុំរឿង ទៅសាលាដំបូងវិនិច្ឆ័យទោស
  ទៅតាមផ្លូវច្បាប់៕

www.dap-news.com

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន

www.dap-news.com

ជនរងគ្រោះ

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]