ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ ហើយ​រោគ​សញ្ញា​សំខាន់​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត​នោះ គឺ​ការកើនឡើងកម្តៅលើសពី ៣៨ អង្សារសេ។ ចំពោះ​ក្មេង​តូចៗ ទោះ​ជា​ក្តៅ​ខ្លួន​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ កាល​ណា​ក្តៅ​ខ្លួន​ខ្លាំង​អាច​ឈាន​ទៅ​ប្រកាច់​ភ្លាមៗ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ដូច្នេះ​ហើយ​ម៉ាក់ប៉ា ចាំបាច់​ត្រូវ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​មិន​កូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ។

លោក​វេជ្ជបណ្ឌិតឯកទេសជំងឺ​ទូទៅ ចាន់ ស៊ីណេត បាន​ផ្តល់​ជា​ដំបូន្មាន​ថា បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង ជា​ដំបូង​យើង​មិន​ឲ្យ​កូន​ពាក់​ខោ​អាវ​ជិត និង​ក្រាស់​នោះ​ទេ គឺ​ត្រូវ​ប្រញាប់​ដោះ​ខោអាវ​កូន​ចេញ​ពី​ខ្លួន ហាម​ដាច់ខាត​ឲ្យ​កូន​ដេក​សណ្តប់​ភួយ ឬ​កន្សែង​ក្រាស់ៗ​ជិត​ខ្លួន​ ព្រោះ​ការ​ធ្វើ​ឲ្យ​បែប​នេះ កម្តៅ​រឹត​តែ​ងំ​ខ្លាំង ងាយ​នឹង​កើន​កម្តៅ។

«ក្មេង​ក្តៅ​ខ្លួនចាញ់​រងារ​ណាស់ ចង់​ឲ្យ​តែ​ដណ្តប់​ភួយកន្សែង​ជិតៗ​ខ្លួន​ទេ តែ​យើង​មិន​ត្រូវ​ធ្វើ​បែប​នោះ​ឡើយ ព្រោះ​ធ្វើ​ឲ្យ​ក្មេង​រឹតតែ​ក្តៅ​ខ្លួន​ខ្លាំង ទៅ​ពេទ្យ​មិន​ទាន់​ប្រកាច់​ក៏​មាន»។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់។

បន្ទាប់​មក​ទៀត គឺត្រូវ​យក​កន្សែង​ជ្រលក់​ទឹក​សើមៗ​មក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពិសេស​ជ្រលក់​កន្សែង​ជាមួយ​ទឹក រួច​រុំ​នៅ​តំបន់​ដែល​មាន​សរសៃឈាម​ធំៗ ដូច​ជា​ក្លៀក និង​បរិវេណ ក។

ចំណុច​សំខាន់​មួយ​ទៀត ម៉ាក់ប៉ា​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ ក្រៅពី​ថ្នាំ​បញ្ចុះ​កម្តៅទេ និង​ត្រូវ​ឲ្យ​កូ​នញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ក្មេង​ក្តៅ​ខ្លួន​បាត់​បង់​ជាតិ​ទឹក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]