ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យសោកសៅ និងក្រៀមក្រំយ៉ាងខ្លាំង សម្រាប់តារាចម្រៀងលោក ជុំ លីណូ ដោយឪពុកជាទីស្រលាញ់របស់លោកបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ដំណឹងនេះត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក អ៊ឹម ជីវ៉ា ដោយបានបញ្ជាក់បន្ថែមថា សពឪពុករបស់លោក ជុំ លីណូ នឹងត្រូវដឹកចេញពីមន្ទីរពេទ្យទៅស្រុកកំណើតខេត្តកំពងឆ្នាំង ហើយសពនឹងត្រូវបូជានៅថ្ងៃទី ២៧ ថ្ងៃនេះផ្ទាល់តែម្តង។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា លោកពិតជាកោតសរសើរដល់លោក ជុំ លីណូ យ៉ាងខ្លាំង បើទោះជាឪពុកខ្លួនឈឺដល់ថ្នាក់សង្គ្រោះបន្ទាន់ ក៏រូបលោកមិនប្រកាសសុំជំនួយនោះដែរ ហើយរូបលោកទើបតែទទួលដំណឹងពេល ឪពុករបស់លោក លីណូ ទទួលមរណភាពប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបានសម្តែងភាពក្រៀមក្រំចំពោះតារាចម្រៀងលោក ជុំ លីណូ ក្នុងការបាត់បង់ឪពុកជាទីគោរពស្រលាញ់ នៅពេលនេះ៕

ជុំ លីណូ
ជុំ លីណូ
ជុំ លីណូ និងឪពុក
ជុំ លីណូ និងឪពុក
ឪពុករបស់ ជុំលីណូ
សាររបស់លោក អ៊ឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]