ថៃ៖ កញ្ញា Baifern Pimchanok ដែលជាតារាសម្ដែង ស្រីជនជាតិថៃ ដ៏ល្បីល្បាញម្នាក់ ទទួលបានការចាប់អាម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈខ្សែភាពយន្តធំៗជាច្រើន។ ជាពិសេស តារារូបនេះ បានឆាបយក បេះដូងហ្វេនៗ ដោយសារតែរូបសម្ផស្សដ៏ស្រស់សោភា និងរូបរាងកាយ ដ៏គួរឲ្យទាក់ទាញផងដែរ។

យ៉ាងណាមិញ បើនិយាយពី ស្ទាយ៍ស្លៀកពាក់របស់Baifernវិញ គឺត្រូវចិត្ត មិត្តៗយុវវ័យ ដែលភាគច្រើន នាងនិយមសម្លៀកបំពាក់ បែបសាមញ្ញៗ និងមើលទៅទន់ភ្លន់ គួរឲ្យស្រលាញ់ កម្រឃើញនាង លេងស្ទីលស៊ិចស៊ីណាស់។ ប៉ុន្តែ ប៉ុន្មានម៉ោងមុននេះ Baifern​ បានបង្ហោះរូបភាព ជាច្រើនសន្លឹក តាមរយៈគណនីអីុនស្ដារក្រាម ដែលធ្វើឲ្យហ្វេនៗឃើញហើយ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះដែរ នាងបានតុបតែងខ្លួន ក្នុងឈុតខ្លីពណ៌ខ្មៅ ដោយបន្ថែមជាមួយស្ទាយ៍សក់ខ្លី មូលរួញទៀតនោះ មើលទៅស៊ិចស៊ី គួរឲ្យទាក់ទាញ ដែលនេះជាការតុបតែងខ្លួន ខុសប្លែក ពីរាល់ដង។ បន្ថែមពីនេះ Baifern បានពាក់ក្រវិលច្រមុះ និងបានបញ្ចេញស្ទាយ៍ថតមុខស្ងួត មើលទៅដូចGangតែម្ដង។

ប៉ុន្តែ ក្រោយពីឃើញបែបនេះហើយ ហ្វេនៗរបស់ Baifern បង្ហាញអារម្មណ៍គាំទ្រនិងពេញចិត្តយ៉ាងខ្លាំង ពេលដែលIdol របស់ពួកគេ តុបតែងខ្លួនបាន ស្អាតប្លែកបែបនេះ៕

តារាសម្ដែងBaifern
តារាសម្ដែងBaifern
តារាសម្ដែងBaifern
Baifern ពេលតុបតែងខ្លួនបែបស៊ិចស៊ី
Baifern ពេលតុបតែងខ្លួនបែបស៊ិចស៊ី
Baifern ពេលតុបតែងខ្លួនបែបស៊ិចស៊ី
Baifern ពេលតុបតែងខ្លួនបែបស៊ិចស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]