ក្មេងស្រីអាឡឺម៉ង់វ័យជំទង់ម្នាក់ ដែលជាអ្នកស្វែងរកការងារធ្វើ បានធ្វើការរាយការណ៍ ទោកាន់កាសែត Augsburger Allgemeine Zeitung ពីតួនាទីការងារ របស់នាងដែលនាង ត្រូវគេដាក់ការងារឲ្យធ្វើ នៅកន្លែងស្រីពេស្យាចារ។

យ៉ាងណាមិញ ក្មេងស្រីជំទង់ដែលមានអាយុ ១៩ឆ្នាំនេះ បាននិយាយថា នាងពិតជាតក់ស្លុតជាខ្លាំង នៅពេលដែលនាងបើកមើលក្រដាសការងាររបស់នាង ដែលចេញមកពី ស្ថាប័នការងាររបស់អាឡឺម៉ង់ នៅ Augsburg កាលពីថ្ងៃសៅរ៍។  នៅក្នុងក្រដាសនោះ បានបញ្ជាក់ថា នាងនឹងតម្រូវឲ្យទៅធ្វើការជាអ្នកបម្រើនៅក្នុង ផ្ទះបន  Augsburg Colosseum ។ នាងបាននិយាយថា ការងារដែលនាងចង់ធ្វើនោះ គឺជាអ្នកបម្រើតាមផ្ទះ មិនមែនធ្វើការនៅផ្ទះបននោះទេ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺ ម្ដាយរបស់នាង បានស្រែកជាខ្លាំង បន្ទាប់ពីអានសំបុត្រនោះ។

សម្រាប់ ប្រទេសអាឡឺម៉ង់ ការរកស៊ីផ្លូវភេទ ឬបើកផ្ទះបនស្រី គឺជារឿងស្របច្បាប់។ នៅក្នុងនោះ អ្នកគ្រប់គ្រងស្ថាប័នការងារនេះ ដែលមានឈ្មោះថា Roland Fuerst បានធ្វើការឆ្លើយតបថា ភ្នាក់ងាររបស់ខ្លួនពិតជាមាន កំហុសដោយសារតែពួកគេមិន បានសួរនារីនេះថាមានចំណង់ចំណូល ចិត្ដឬចាប់អារម្មណ៍ទៅលើ ការងារនេះមុននឹង ធ្វើការផ្ញើរសំបុត្រទៅភ្លាមៗ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការរកស៊ីផ្លូវភេទ ដែលមានលក្ខណៈស្រប់ច្បាប់បែបនេះ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]