(បាត់ដំបង)៖ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភូមិម៉ាណោក ក្រុមទី៨ ឃុំតាលស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនសង្ស័យ បានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាកប៉េត្រូពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខឃ្លាំង លក់រថយន្តយីហោសេង បូភក្រ ផ្លូវលេខ៥៩៨ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៣៖១៥នាទី និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ប៊ុន សត្យា ​បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះមានឈ្មោះ អោក ធារ៉ូ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧៧ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាងរួមមាន៖ អាវុធខ្លីម៉ាក BERETTA លេខ ៤៨២០ ពណ៌ស បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់

ដោយឡែក សម្ភារបាត់បង់របស់ជនរងគ្រោះរួមមាន៖ កាបូបស្ពាយម៉ាកប៉េត្រូ ពណ៌ខ្មៅ ចំនួន ១អាវុធខ្លីម៉ាក BERETTA លេខ ៤៨២០ ពណ៌ស បង់ចំនួន ១គ្រាប់ចំនួន២២គ្រាប់, អត្តសញ្ញាណបណ្ណចំនួន១សន្លឹក, អត្តសញ្ញាណបណ្ណកងរាជអាវុធហត្ថ ចំនួន១សន្លឹក, បណ្ណ័បើកបររថយន្តចំនួន១សន្លឹក, កាតធនាគារចំនួន១សន្លឹក, ប្រាក់ដុល្លារចំនួន ២,០០០ដុល្លារអាមេរិក ត្រូវបានការិយាល័យប្រគល់ជនរងគ្រោះវិញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]