រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់ដើរៗឃើញម៉ូតូក្រោមផ្ទះចូលលួចម្ចាស់ទាន់ជាប់ខ្នោះ ករណីចោរកម្មនេះបានកើតឡើង កាលពីវេលាម៉ោង២០និង០៥នាទីយប់ ថ្ងៃទី២៤ ខែមិថុនានេះ នៅក្រោមផ្ទះជនរងគ្រោះស្ថិតភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍បានបន្តថា លោកវរសេនីយ៍ទោ វ៉ន សុភ័ណ អធិការរងនគរបាលស្រុកស្ទោងទទួកផ្នែកព្រហ្មទ័ណ្ឌប្រាប់ថា ករណីប៉ុនប៉ងលួចម៉ូតូម៉ាក Hongda Vave ស្លាកលេខគ្មាន ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ដែលបង្កដោយជនសង្ស័យឈ្មោះ គាន ទិន អាយុ២១ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំគីឡូសាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ត្រូវបានឃាត់ខ្លួន) បន្ទាប់ពីធ្វើសកម្មភាពម៉ូតូជនរងគ្រោះឈ្មោះ លាង ភាន់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ។
បើតាមការបំភ្លឺរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោងប្រហែល៧យប់ ខ្លួនបានយកម៉ូតូទៅទុកក្រោមផ្ទះដោយពុំបានចាក់សោះនោះទេ ដោយសារតែស្រវឹងស្រាខ្លាំងពេកក៏ដេកលក់តែម្តង លុះនៅវេលាម៉ោង៨ជាងយប់ ជនសង្ស័យបានធ្វើសកម្មភាពលួចអូសម៉ូតូចេញពីក្រោមផ្ទះរបស់គាត់ ខណៈនោះបងស្រីខ្លួន និងក្មួយប្រសាបានឃើញទាន់ក៏ស្រែកឆោឡោថាចោរលួចម៉ូតូៗ ហើយបងស្រី និងក្មួយប្រសាបានស្ទុះដេញតាមដណ្ដើមយកម៉ូតូមកវិញ ចំណែកជនសង្ស័យក៏បានទុកម៉ូតូចោល ហើយខំរត់គេចខ្លួន តែត្រូវបានកម្លាំងប្រជាការពារល្បាតនៅក្បែរនោះអន្តរាគមន៍ចាប់ឃាត់បានប្រគល់ជូនសមត្ថកិច្ចនគរបាលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យហាក់ដូចជា មនុស្សបែកថ្នាំនិយាយស្តីមិនសូវដឹងខុសត្រូវ សង្ស័យមកពីប៉ោយប៉ែតតាមឡាន ហើយគេទម្លាក់ចោលនៅស្រុកស្ទោងសំលៀកបំពាក់សមរម្យក៏គ្មានដែរ ករណីនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធីផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]