ម៉ាឡេស៊ី៖ នៅក្នុងកម្មវីធីរបស់បុស្តិ៍ទូរទស្សន៍មួយបានបង្ហាញពី ពិធីការិនីពីរនាក់កំពុងធ្វើការលក់សម្ភារៈផ្ទះបាយ ក្នុងនោះក៏មានចានត្រប៉ែត ដែលបានអះអាងថា ចាននោះទម្លាក់ចុះទៅក្រោមមិនបែក។

ពិធីការិនីម្នាក់បានធ្វើការសាកល្បងទម្លាក់ចានចុះទៅក្រោម ដើម្បីអោយទស្សនិជនជឿថាចាននោះទម្លាក់ចុះមិនបែកពិតមែន។ ប៉ុន្ដែនៅពេលដែលនាងទម្លាក់ចានចុះទៅក្រោម ចានក៏បានបែកខ្ទេច ផ្ទុយទៅនឹងអ្វីដែលនាងបានអះអាង ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងគួរឲ្យអស់សំណើចទៅវិញ។

បន្ទាប់ពីចានបានបែកហើយ នាងក៏បាននិយាយថា ចានបែកដោយសារមានការសាកល្បងច្រើនដងពេក។ យើងសង្កេតឃើញថា មានពិធីការិនីម្នាក់ដែលនៅពីក្រោយបានឈរ យកដៃបិទភ្នែក ខណៈពេលដែលពិធីការិនីម្នាក់ទៀតកំពុងត្រៀមទម្លាក់ចាន មើលទៅហាក់ដូចជានាងដឹងថានឹងមានអ្វីកើតឡើង នៅពេលទម្លាក់ចានចុះទៅក្រោម។ គួរបញ្ជាក់ដែរថា វីដេអូនេះមានការចែករំលែកនៅលើបណ្ដាញសង្គម Twitter ចំនួន ២៨,០០០ដង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ពិធីការនីម្នាក់បានយកដៃបិទភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]