អង់គ្លេស៖ ខ្សែប្រយុទ្ធ Gonzalo Higuain ហាក់បង្ហាញភាពមិនសប្បាយចិត្តក្នុងការរួមរស់បន្តនៅលើទឹកដី Stamford Bridge ជាមួយ Chelsea ក្រោយការចាកចេញរបស់លោក Sarri ទៅ Juventus។

កីឡាករ Gonzalo Higuain

បើតាមសារព័ត៌មាន Goal ធ្លាប់ចុះផ្សាយថាអតីតគ្រូបង្វឹកតោខៀវ Chelsea លោក Sarri អាចនឹងនាំយកកីឡាករ Higuain ទៅជាមួយគាត់បើសិនជាគាត់ទៅដឹកនាំក្លិបយក្សនៅអ៊ីតាលី Juventus។ ពេលនេះសារព័ត៌មានដ៏ល្បី Goal បានផ្សាយថា Higuain និងភ្នាក់ងាររបស់គេកំពុងតែចាប់ផ្ដើមពិភាក្សាជាមួយក្លិបសេះបង្កង់ Juventus ជុំវិញអនាគតរបស់គេក្នុងការមកកាន់ទឹកដីអ៊ីតាលីវិញ ក្រោយដាក់ឲ្យ Chelsea ខ្ចី។  

កីឡាករ Gonzalo Higuain និងលោក Sarri

យ៉ាងណាមិញ Chelsea ហាក់មិនមានចេតនាក្នុងការរក្សាទុកអតីតកីឡាករជម្រើសជាតិអាហ្សង់ទីនម្នាក់នេះទេ ក្រោយរូបគេចំណាយរយៈពេលកន្លះរដូវកាលជាមួយក្លិបនៅភាគខាងលិចទីក្រុងឡុងដ៏មួយនេះ។ 

កីឡាករ Gonzalo Higuain

បញ្ជាក់ផងដែរថា Higuain បានមកចូលរួមជាមួយ Chelsea កាលពីខែមករាឆ្នាំនេះក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus។ រយៈពេលកន្លះរដូវកាល Higuain ចូលលេងបាន១៤ប្រកួត និងរកគ្រាប់បាល់បាន៥គ្រាប់ ព្រមទាំងបានរួមចំណែកជួយ Chelsea ឲ្យក្លាយជាម្ចាស់ជើងឯក UEFA Europa League ផងដែរ៕

ប្រភព: caughtoffside 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]