អ៊ីតាលី៖ កីឡដ្ឋាន San Siro ដែលជាទឹកដីរួមគ្នារបស់ក្លិបយក្សអ៊ីតាលីទាំងពីរគឺ AC Milan និង Inter Milan នឹងត្រូវបានវាយកម្ទេចចោលក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការឱ្យដឹងស្របគ្នារបស់លោក Paolo Scaroni ប្រធានក្លិប AC Milan ព្រមទាំង CEO របស់ក្លិប Inter Milan លោក Alessandro Antonello កាលពីថ្ងៃចន្ទកន្លងទៅ។

កីឡដ្ឋាន San Siro
កីឡដ្ឋាន San Siro
កីឡដ្ឋាន San Siro

កីឡដ្ឋានថ្មីដែលនឹងត្រូវសាងសង់ឡើង គឺមានទីតាំងនៅក្បែរទីតាំងកីឡដ្ឋាន San Siro ដែលជាទីតាំងចាស់គ្រោងនឹងកម្ទេចចោលនេះឯង។ យ៉ាងណាមិញ បើតាមប្រភពពី Sky Sports បានឱ្យដឹងថា ក្លិប AC Milan ក៏ដូចជា Inter Milan គ្មានគម្រោងខ្ចីកីឡដ្ឋានរបស់ក្រុមណាមួយធ្វើជាទឹកដីឡើយ ពោលគឺក្លិបទាំងពីរនៅតែបន្តប្រើប្រាស់កីឡដ្ឋាននេះរហូតទាល់តែកីឡដ្ឋានថ្មីសាងសង់រួចរាល់ ទើបផ្លាស់ទៅកាន់ទីតាំងកីឡដ្ឋានថ្មីតែម្តង។

គួរបញ្ជាក់ឱ្យដឹងថា កីឡដ្ឋាន San Siro គឺជាកីឡដ្ឋានលំដាប់កំពូលមួយនៅអឺរ៉ុប ដោយកីឡដ្ឋាននេះមានសមត្ថភាពផ្ទុកទស្សនិកជនបាន ៨០,០១៨នាក់ ត្រូវបានសាងសង់ និងប្រើប្រាស់ជាទឹកដីរបស់ AC Milan តាំងពីឆ្នាំ ១៩២៦មក មុននឹងត្រូវបានស្នើប្រើប្រាស់ដោយក្លិប Inter Milan ជាទឹកដីរួមនៅឆ្នាំ ១៩៤៧ មកដល់បច្ចុប្បន្ននេះ៕

កីឡដ្ឋាន San Siro
កីឡដ្ឋាន San Siro
កីឡដ្ឋាន San Siro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]