ភ្នំពេញ៖ មួយរយៈពេលនេះ គេសង្កេតឃើញថា កញ្ញា សួស វីហ្សា​ ហាក់បីដូចជាទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន បន្ទាប់ពីមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ជាមួយនឹងកំលោះសង្ហាសម្បុរស្រអែម និងជាតារាសម្ដែង លោក ថមមី រហូតឈានដល់ចំណងភ្ជាប់ពាក្យជាផ្លូវការជាមួយគ្នាថែមទៀតផង។ 

យ៉ាងណាមិញ ថ្មីៗនេះវិញ កញ្ញា សួស វីហ្សា រឹតតែធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ មានការចាប់អារម្មណ៍ និងកោតសរសើរលើនាងជាថ្មីទៀតហើយ បន្ទាប់ពីរូបនាងបានបង្ហោះចែកចាយវីដេអូឃ្លីបមួយ ជុំវិញនឹងសកម្មភាពសប្បុរសធម៌របស់នាង។  

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបនោះ តារាស្រីរូបនេះបានបង្ហាញពីសកម្មភាពដែលកំពុងរៀបចំសម្ភារមានដូចជា កន្ទេល មុង ភួយ និងស្បៀងអាហារមួយចំនួនទៀត សម្រាប់ត្រៀមចែកជូនដល់ជនចាស់ជរាគ្មានទីពឹងនៅតាមទីសារធារណៈ។

អ្វីដែលពិសេសនោះ នាងក៏បានផ្ញើសារដាស់តឿន ក៏ដូចជាក្រើនរម្លឹកដល់មិត្តៗយុវវ័យ គួរឆ្លៀតយកពេលវេលា និងថវិការផ្ទាល់ខ្លួនខ្លះៗ ដើម្បីចូលរួមចំណែកធ្វើអំពើសប្បុរសធម៌ ជួយដល់សង្គមឲ្យបានច្រើន ជាជាងធ្វើរឿងឥតប្រយោជន៍ផងដែរ។

ក្រោយពីឃើញទឹកចិត្តដ៏ថ្លៃថ្លារបស់តារាស្រីរូបនេះហើយ ក៏បានធ្វើឲ្យហ្វេនៗមានការគាំទ្រ និងបញ្ចេញមតិកោតសរសើរ ដល់រូបនាងគ្រប់ៗគ្នាតែម្ដង៕ 

ចង់ជ្រាបច្បាស់ តាមដានទស្សនាវីដេអូខាងក្រោម៖

សួស វីហ្សា និងគូដណ្ដឹង
សួស វីហ្សា
សួស វីហ្សា និងគូដណ្ដឹង
សួស វីហ្សា
សួស វីហ្សា និងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា