ចិន៖ គ្រូមត្តេយ្យម្នាក់ ត្រូវបានបណ្តេញចេញពីការងារ ក្រោយផ្ទុះការរិះគន់ពាក់ព័ន្ធទៅនឹងការដាក់ពិន័យសិស្សពីរនាក់ឱ្យឈរនៅខាងក្រៅ ក្រោមកំដៅថ្ងៃដ៏សែនក្តៅ។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅនេះ នៅក្នុងសាលាមត្តេយ្យ Da Feng Che ក្នុងទីក្រុងចាងចូវ ខេត្តហ្វូចៀន។

ជាធម្មតាឱ្យតែដល់ពេលថ្ងៃត្រង់នៅក្នុងសាលាមត្តេយ្យគឺតម្រូវឱ្យសិស្សទាំងអស់ត្រូវគេងថ្ងៃ ដើម្បីរក្សាកម្លាំងក្នុងការរៀននៅពេលថ្ងៃត្រង់។

ប៉ុន្តែ សិស្សទាំងពីរនាក់នេះមិនព្រមគេងនោះទេ ផ្ទុយទៅវិញបែរជាប្រលែងគ្នាលេង រំខានដល់មិត្តរួមថ្នាក់ដទៃទៀត។ ដូច្នេះ គ្រូម្នាក់នេះក៏បានពិន័យពួកគេឱ្យទៅប្រលែងគ្នាលេងនៅខាងក្រៅ ក្រោមកំដៅថ្ងៃដ៏សែនក្តៅ។

សិស្ស ២នាក់ត្រូវបានពិន័យដោយឈរនៅខាងក្រៅ
សិស្ស ២នាក់ត្រូវបានពិន័យដោយឈរនៅខាងក្រៅ
សិស្ស ២នាក់ត្រូវបានពិន័យដោយឈរនៅខាងក្រៅ

យោងតាមវីដេអូបានបង្ហាញថា សិស្សប្រុសម្នាក់នេះកំពុងតែគេង ខណៈពេលសិស្សស្រីឈរនៅក្បែរហ្នឹងដែរ ក្រោមកំដៅថ្ងៃដ៏សែនក្តៅ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា សីតុណ្ហាភាពនៅថ្ងៃនោះមានកំដៅដល់ទៅ ៣៣ អង្សាសេ។

ក្រោយពីផ្ទុះការរិះគន់ខ្លាំងតាមបណ្តាញសង្គម នៅទីបំផុតរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ឱ្យបិទសាលារៀននេះចោលយកតែម្តង។

សាលាមត្តេយ្យ Da Feng Che

គួរឱ្យដឹងផងដែរថា នេះមិនមែនជាករណីទីមួយដែលមានគ្រូធ្វើបាបសិស្សនៅក្នុងស្រុកចិននោះទេ។ ជាក់ស្តែងក៏មានករណីក្រោមរូបភាពផ្សេងៗទៀត ដែលគ្រូផ្សេងៗធ្លាប់ធ្វើបាបសិស្សដទៃទៀតផងដែរ។ នេះបើយោងតាមសម្តីរបស់អ្នកប្រើប្រាស់បណ្តាញសង្គមចិនម្នាក់បានលើកឡើង។

យ៉ាងណាមិញរឿងនេះបានល្បីពេញបណ្តាញសង្គមចិន ហើយមានមនុស្សម្នាជាច្រើនសុទ្ធសឹងតែសម្តែងការមិនពេញចិត្តចំពោះគ្រូម្នាក់នេះ ដោយអ្នកខ្លះបាននិយាយថា៖

«សាកឱ្យគ្រូម្នាក់ហ្នឹងឈរនៅខាងក្រៅក្រោមកំដៅថ្ងៃយូរមើល ទើបយល់ពីអារម្មណ៍មួយនេះ។»

«ប្រសិនបើគេមិនមានការអត់ធ្មត់ទេ សូមកុំធ្វើជាគ្រូបង្រៀនថ្នាក់មត្តេយ្យអី។»

«សូម្បីតែមនុស្សធំក៏មិនអាចទ្រាំនឹងកំដៅថ្ងៃដ៏សែនក្តៅបែបនេះដែរ ហើយគេបែរជាពិន័យក្មេងឱ្យទៅខាងក្រៅ ក្រោមកំដៅថ្ងៃដ៏សែនក្តៅបែបនេះ? ពិតជាគ្មានមនុស្សធម៌មែន!»៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]