បរទេស៖ កីឡាករវ័យក្មេង Vinicius Junior បានបង្ហើបតម្រុយថាកីឡាករ Kylian Mbappe នឹងចូលរួមជាមួយក្លិប Real Madrid ក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញខ្លួន និងនិយាយទៅកាន់បទសម្ភាសន៍មួយជាមួយ Telefoot ហើយជឿជាក់ថាកិច្ចព្រមព្រៀងរវាង Real Madrid និង Paris Saint-Germain ក្នុងការផ្ទេរ Mbappe កំពុងតែដំណើរការបន្ត។

កីឡាករ Vinicius Junior
កីឡាករ Kylian Mbappe

Vinicius Jr បាននិយាយថា៖ "អនាគតរបស់ Mbappe គឺនឹងត្រូវស្ថិតនៅ Real Madrid ហើយខ្ញុំគិតថាគាត់នឹងផ្ទេរមកក្នុងពេលដ៏ខ្លីខាងមុខនេះ”។ Vinicius បានបន្តថា៖ “ពិតណាស់ខ្ញុំដឹងថាការនាំចូល Mbappe គឺជាក្តីសុបិនសម្រាប់អ្នកគាំទ្រ Real Madrid គ្រប់រូប ហើយខ្ញុំនឹងគេ (Mbappe) ក៏តែងតែមានទំនាក់ទំនងជាមួយគ្នាតាមរយៈការផ្ញើសារ និង Instagram ផងដែរ។ ខ្ញុំពិតជាកោតសរសើរគេខ្លាំង ដែលគេបានឈ្នះពានរង្វាន់ជាច្រើនក្នុងវ័យប៉ុណ្ណេះ ហើយវានឹងជារឿងល្អ ប្រសិនបើគេមកចូលរួមជាមួយ Real Madrid ពិតមែន”។

គួរបញ្ជាក់ឱ្យដឹងថា បើតាមរបាយការណ៍នានានៅអេស្ប៉ាញបានឱ្យដឹងថា Real Madrid បានបង្វែរ Mbappe ក្លាយជាគោលដៅដំបូង សម្រាប់ការប្រមាញ់យកនាឆ្នាំ ២០២០៕ 

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]