អង់គ្លេស៖ កីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Juan Mata ដែលទទួលបានតម្លៃពលកម្ម ១៨០ពាន់ផោន (£180,000) នៅ Man Utd បានចុះបន្តកុងត្រាថ្មីរយៈពេល២ឆ្នាំទៀតជាមួយបិសាចក្រហមដោយព្រមកាត់បន្ថយថ្លៃពលកម្ម ២៥% មកត្រឹម ១៣៥ពាន់ផោន(£135,000)ក្នុងមួយសប្ដាហ៍។

កីឡាករ Juan Mata

អតីតកីឡារបស់តោខៀវរូបនេះនឹងផុតកុងត្រាចាស់ជាមួយ Man Utd នាចុងខែនេះ ប៉ុន្តែ Man Utd បានពន្យារពេលឲ្យរូបគេមួយឆ្នាំទៀត ដែលនេះជាអ្វីដែលបានព្រមព្រៀងគ្នារវាងក្លិបនិងរូបគេកាលពីផ្លាស់ចេញពី Chelsea ក្នុងឆ្នាំ ២០១១។ បើសិនជាពន្យារកុងត្រាមែន នោះមានន័យថាកីឡាករជម្រើសជាតិអេស្ប៉ាញម្នាក់នេះនឹងគ្មានក្លិបលេងនៅឆ្នាំក្រោយ។ យោងទៅតាមសារព័ត៌មាន The Sun កីឡាករ Mata បានយល់ព្រមកុងត្រាថ្មីដោយកាត់ថ្លៃនឿយហត់ ២៥% ។

កីឡាករ Juan Mata

កីឡាករវ័យ៣១ឆ្នាំរូបនេះសប្បាយចិត្តនឹងការរួមរស់នៅ Old Trafford ហើយគេសង្ឃឹមថានឹងបានចូលលេងញឹកញាប់ក្នុងជម្រើសដំបូងរបស់លោក Ole Gunnar Solskjaer នៅរដូវកាលក្រោយ។ 

កីឡាករ Juan Mata

រំលឹកផងដែរថា កីឡាករ Juan Mata បានចូលរួមជាមួយក្លិបបិសាចក្រហមក្នុងឆ្នាំ២០១១ អំឡុងស្ថិតក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។  

ប្រភព៖ foxsportasia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]