សិង្ហបុរី៖ នារីម្នាក់មានឈ្មោះថា ចេន បានធ្វើការកុម្ម៉ង់នំខេកធូរេន តាមរយៈកម្មវិធីទូរស័ព្ទឈ្មោះថា lazada ដើម្បីប្រារព្ធពិធីខួបកំណើតម្ដាយក្នុងវ័យ៧០ឆ្នាំ។

ប៉ុន្ដែបែរជាត្រូវហួសចិត្តទៅវិញ នៅពេលដែលបានទទួលនំខេកទុរេននោះ បានបែកខ្ទេចខ្ទីខុសពីរូបនំខេកដែលនាងបានឃើញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នំខេកនោះមានតម្លៃ ១៨៨ដុល្លារសិង្ហបុរី (១៣៨ដុល្លារអាមេរិក)។ អ្នកនាង ចេន បានបន្ថែមទៀតថា នំខេកនោះម្ដាយនាងពិតជាចង់បានណាស់ ប៉ុន្ដែបែរជាត្រូវខកចិត្តទៅវិញ។ នាងក៏បានធ្វើការទំនាក់ទំនងទៅខាង Lazada អំពីបញ្ហានំខេកដែលនាងបានទទួល។ នាងបានទទួលទឹកប្រាក់ចំនួន ១៨៨ដុល្លារសិង្ហបុរី (១៣៨ដុល្លារអាមេរិក) និងទឹកប្រាក់បន្ថែមចំនួន ១០ដុល្លារ ត្រលប់មកវិញ និងបានទទួលសារមួយពីខាង Lazada ថា៖

« ពួកយើងពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះបញ្ហាដែលនាងបានជួប និងមិនបានធ្វើការដោះស្រាយភ្លាមៗ, ខាងយើងខ្ញុំនិងដឹកជញ្ជូននំខេកទុរេនមួយទៀតឲ្យទាន់ពេលវេលា។ រីករាយថ្ងៃខួបកំណើតរបស់ម្ដាយនាងក្នុងវ័យ៧០ឆ្នាំ។ » 

គួរបញ្ជាក់ដែរថា អ្នកដឹកជញ្ជូនមានការធ្វេសប្រហែសមិនប្រយ័ត្ន ទើបបណ្ដាលឲ្យមានបញ្ហានេះកើតឡើង៕

នេះជារូបភាពនំខេកដែលនាងបានធ្វើការកុម្ម៉ង់
នេះជារូបភាពនំខេកដែលនាងបានទទួល
នេះជារូបភាពនំខេកដែលនាងបានទទួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]