ប្រេស៊ីល៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានឡើងទៅវគ្គ៨ក្រុមក្នុងពានរង្វាន់ Copa America 2019 ក្រោយយកឈ្នះម្ចាស់ផ្ទះ World Cup 2022 កាតាក្នុងលទ្ធផល 2-0។

ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន

អាហ្សង់ទីនឈរក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B មាន៤ពិន្ទុ ក្រោយឈ្នះ១ ស្មើ១ និងចាញ់១ ខណៈក្រុមកំពូលតារាងក្នុងពូលគឹ កូឡាំប៊ី ដោយប្រកួត៣ប្រកួតឈ្នះទាំងអស់។ ការប្រកួតរវាងអាហ្សង់ទីន និងកាតាស្វិតស្វាញមែនទែន ព្រោះអាហ្សង់ទីនត្រូវការឈ្នះកាតាជាចាំបាច់ទើបមានឱកាសឡើង។ ក្នុងការប្រកួត ៩០នាទី អាហ្សង់ទីនព្យាយាមដាក់សម្ពាធខ្លាំងទៅលើកាតា ដោយស៊ុតរហូតដល់ ១៩លើក និងចំគោលដៅ៨លើក ខណៈដែលកាតាមានឱកាសស៊ុតតែ៤លើក និងត្រូវគោលដៅ១លើកប៉ុណ្ណោះ។ 

តារាងចំណាត់ថ្នាក់ក្នុងពូល B

ពីរគ្រាប់របស់អាហ្សង់ទីនរកបានដោយកីឡាករ Lautaro Martinez នៅនាទី ទី៤និងមួយគ្រាប់ទៀតរកបាននៅនាទី ទី៨២រៀបនឹងចំបញ្ចប់ការប្រកួតទៅហើយដោយកំពូលខ្សែប្រយុទ្ធមាឌល្អិតស៊ុតច្បាស់របស់ Manchester City កីឡាករ Sergio Aguero។ 

កីឡាករ Lautaro Martinez
កីឡាករ Sergio Aguero

បញ្ជាក់ដែរថាអាហ្សង់ទីននឹងត្រូវប្រឈមមុខជាមួយវេណេស៊ុយអេឡាក្នុងការប្រកួតវគ្គ៨ក្រុម ដែលការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ក្នុងកីឡដ្ឋាន Maracana ទីក្រុង រីអូឌីជេនេរ៉ូ៕

ចង់ដឹងការប្រកួតរវាងអាហ្សង់ទីន និងកាតាជក់ចិត្តយ៉ាងណានោះ ទៅទស្សនាវីដេអូទាំងអស់គ្នា!! 

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]