បរទេស៖ បើនិយាយឈ្មោះ Zidane ហ្វេនបាល់ទាត់ស្ទើរតែទាំងស្រុងច្បាស់ជាស្គាល់យ៉ាងច្បាស់អំពីឈ្មោះមួយនេះថាជានរណា។

Zidane កាលនៅជាកីឡាករ

ថ្ងៃនេះផងដែរគឺជាថ្ងៃពិសេសមួយរបស់ Zidane ពោលគឺជាចម្រើនវ័យឈានចូល៤៧ឆ្នាំ របស់គាត់។ Zidane កើតនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ១៩៧២ នៅទីក្រុង Marseille ប្រទេសបារាំង។ Zidane បានសាងកេរ្តិ័ឈ្មោះរបស់ខ្លួនតាំងពីនៅជាកីឡាកររហូតវិវឌ្ឍខ្លួនក្លាយទៅជាគ្រូបង្វឹក។ Zidane កាលនៅជាកីឡាករធ្លាប់លេងឲ្យក្លិប Cannes, Bordeaux, Juventus និង Real Madrid ហើយលោកចាប់អាជីពជាគ្រូបង្វឹកដំបូងក្នុងឆ្នាំ ២០១៤ ជាមួយក្លិប Real Madrid Castilla មុននឹងត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Real Madrid ក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០១៨ បុរសសញ្ជាតិបារាំងរូបនេះបានចែកផ្លូវជាមួយ Real Madrid រួចក៏ត្រលប់មកដឹកនាំ Real Madrid សាជាថ្មីក្នុងឆ្នាំ ២០១៩។ 

រីករាយថ្អៃកំណើត Zidane

បងប្អូនដែលស្រឡាញ់និងតាមដានបាល់ទាត់ទាំងអស់ មានពាក្យអ្វីជូនពរដល់ Zidane ក្នុងឱកាសខួបកំណើតរបស់គាត់ទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]