កូរ៉េខាងត្បូង៖ សម្រាប់ប្រទេសកូរ៉េ ការកែសម្ផស្សគឺជារឿងធម្មតាទៅហើយ  ព្រោះថាបើសិនជាចង់មានសម្រស់ស្រស់ស្អាត ពួកគេគ្រាន់តែចំណាយលុយទៅលើគ្រូពេទ្យល្អៗ និងមានជំនាញទៅ នោះសម្រស់របស់ពួកគេនឹងប្រែមកជាសង្ហា និងស្រស់ស្អាតបានដូចបំណងជាមិនខាន។

ក៏ប៉ុន្តែ បើនិយាយចំពោះបេក្ខភាពប៉ុន្មានដួងនេះវិញ ដែលពួកគេកំពុងតែប្រកួតប្រជែងក្នុងកម្មវិធី Produce X 101 បាននឹងកំពុងតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយឃើញរូបថតកាលពីមុនរបស់ពួកគេ មិនដូចនឹងសម្រស់នៅពេលនេះ នោះទេ។

ផ្អែកលើរូបថតប៉ុន្មានសន្លឹករបស់ បេក្ខភាព ៤ ដួងក្នុងកម្មវិធី Produce X 101 បានឲ្យឃើញថា កាលពីមុនបេក្ខភាពទាំង៤នាក់នេះ មានសម្រស់មិនសង្ហាដូចពេលនេះទេ ក៏ប៉ុន្តែដោយសារតែការសម្រកទម្ងន់តែមួយមុខគត់ បានធ្វើឲ្យសម្រស់របស់ពួកគេប្រែប្រួលខ្លាំង ស្ទើរតែចំណាំមិនបាននោះទេ។

ទាំងនេះបានបង្ហាញឲ្យឃើញថា មិនប្រាកដ ការជ្រើសរើសកែសម្ផស្សទើបធ្វើឲ្យសម្រស់មនុស្សម្នាក់ៗ ប្រែប្រួលមកស្រស់ស្អាត និងទាក់ទាញនោះទេ ក៏ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ដែលមានរូបរាងធាត់ គួរតែជ្រើសរើសវិធីសម្រកទម្ងន់ ដូចបេក្ខភាពទាំង ៤នាក់នេះ ព្រោះ ថាមិនត្រូវ វិធីនេះអាចនឹងជួយឲ្យមានសម្រស់ស្រស់សង្ហា ដោយមិនបាច់ចំណាយលុយ និងឈឺសាច់អត់អំពើ ដោយសារតែការកែសម្ផស្សនោះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថា បេក្ខភាពរូបណា និងមកពីផលិតកម្មណាខ្លះ ដែលមានសម្រស់ស្រស់សង្ហាដោយសារការសម្រកទម្ងន់ តោះតាមដានខាងក្រោម៖

១. Son Dongpyo មកពីផលិតកម្ម DSP Media 

Son Dongpyo ពីមុន
Son Dongpyo ពេលនេះ

២. Cha Junho មកពីផលិតកម្ម Woolim Entertainment

Cha Junho ពីមុន
Cha Junho ពេលនេះ

៣. Lee Eunsang មកពីផលិតកម្ម BRANDNEW MUSIC

Lee Eunsang ពីមុន
Lee Eunsang ពេលនេះ

៤. Nam Dohyun មកពីផលិតកម្ម MBK Entertainment

Nam Dohyun ពីមុន
Nam Dohyun ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]