អង់គ្លេស៖ អតីតកំពូលខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Didier Drogba បាននិយាយថា “គ្មាននរណាម្នាក់អាចជំនួស Eden Hazard នៅ Stamford Bridge បាននោះទេ”

កីឡាករ Didier Drogba

កាលពីពេលថ្មីៗនេះ កីឡាករ Eden Hazard បានចាកចេញពី Chelsea ផ្លាស់ទៅលេងនៅ Real Madrid ក្នុងតម្លៃខ្លួនយ៉ាងច្រើនសម្បើមគឺ ១៦០លានដុលា្លរសហរដ្ឋអាមេរិក។ ទោះជាយ៉ាងនេះក្ដីក្លិបតោខៀវ Chelsea បានទិញខ្សែប្រយុទ្ធម្នាក់រួចទៅហើយគឺ Christian Pulisic ពី Borussia Dortmund កាលពីខែមករាឯណោះ ប៉ុន្តែ Chelsea បានអនុញ្ញាតឲ្យ Dortmund ខ្ចីរហូតដល់ចប់រដូវកាល។ Pulisic នឹងបង្ហាញខ្លួនឲ្យ Chelsea នារដូវកាលថ្មីនេះ ហើយគេជឿថា Pulisic អាចនឹងជំនួស Hazard ក្នុងជម្រើស ១១នាក់ដំបូង។ 

កីឡាករ Christian Pulisic

យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធនៅ Chelsea សញ្ជាតិកូដេវ័រ Didier Drogba បានយល់ថាគ្មាននរណាអាចជំនួស Hazard បាននោះទេ ប៉ុន្តែគេជឿជាក់ថា Chelsea នឹងនៅតែបន្តភាពខ្លាំងរបស់ខ្លួនបើទោះបីជាគ្មានកីឡាករដែលទិញមកពី Lille កាលពីឆ្នាំ២០១២ (Hazard) ក៏ដោយក្ដី។ និយាយនៅក្នុងការ Live វីដេអូ នៅក្នុងគណនេយ្យ Instagram ផ្លូវការផ្ទាល់ខ្លួន Drogba បានរៀបរាប់ថា << គ្មាននរណាម្នាក់អាចជំនួស Hazard បានទេ គេគឺពិសេសខ្លាំងណាស់។ គេគឺជាវីរបុរសនៅ Chelsea ។ នេះគឺជាជីវិត នេះគឺជាបាល់ទាត់ >>

កីឡាករ Didier Drogba

បញ្ជាក់ដែរថា Hazard បានមកចូលរួមនឹង Chelsea ក្នុងឆ្នាំ២០១២ ក្រោយជួយ Lille លើកពាន Ligue 1។ ចំណាយពេល ៧ឆ្នាំជាមួយតោខៀវ Hazard ទាត់ចូលបាន ១១០គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥២ប្រកួត និងបានជួយឲ្យ Chelsea ឈ្នះ Premier League ម្ដង, FA Cup ម្ដង, EFL Cup ម្ដង និង Europa League ពីរដង៕

កីឡាករ Eden Hazard

ប្រភព៖ GOAL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]