អេស្ប៉ាញ៖ ក្លិបជើងឯក La Liga អ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាផ្ដល់កុងត្រារយៈពេល២ឆ្នាំដល់ខ្សែការពារវ័យក្មេងហូឡង់ Mike Van Beijnen។ 

ទំព័រផ្លូវការរបស់ FC Barcelona បង្ហោះនៅលើ Twitter

កិច្ចសន្យារវាង Barcelona និង Van Beijnen មានសុពលភាពដល់ឆ្នាំ២០២១ ជាមួយតម្លៃខ្លួនហ្វ្រី (free transfer) ពីក្លិប NAC Breda។ Van Beijnen ធ្លាប់ចំណាយពេលវេលាក្នុងអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លិបយក្សលីគហូឡង់ PSV និង Willem II ហើយរូបគេគឺជាកូនប្រុសបង្កើតរបស់លោក Ali Dursun ដែលជាភ្នាក់ងាររបស់កំពូលកីឡាករហូឡង់ Frenkie de Jong។

កីឡាករ Van Beijnen ដែលឪពុករបស់ Van Beijnen ធ្វើជាភ្នាក់ងារឲ្យ

Van Beijnen នឹងត្រូវចូលរួមជាមួយក្លិប Barcelona B សម្រាប់រដូវកាល ២០១៩-២០២០ ប៉ុន្តែសម្រាប់ការប្រកួត Pre-season របស់ FC Barcelona នាពេលខាងមុខនេះ លោក Ernesto Valvader ក៏បានហៅរូបគេទៅចូលរួមហ្វឹកហាត់ត្រៀមជាមួយផងដែរ។ សង្ឃឹមថា Van Beijnen និងបង្ហាញសមត្ថភាពរបស់ខ្លួនឲ្យលោក Ernesto Valvader ឃើញដើម្បីមានឱកាសលេងឲ្យក្រុមធំ FC Barcelona ក្នុងពេលដ៏ខ្លីខាងមុខ៕

កីឡាករ Van Beijnen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]