បរទេស៖ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola គឺជាគ្រូបង្វឹកដែលជោគជ័យមួយរូបនៅក្នុងអាជីពជាគ្រូបង្វឹក ដោយក្លិបដែលលោកដឹកនាំទាំងអស់គ្មានក្លិបមួយណាទេដែលថាមិនឈ្នះពាន។ Pep ចាប់ផ្ដើមអាជីពជាគ្រូបង្វឹកក្នុងឆ្នាំ២០០៧ ជាមួយក្រុម Barcelona B មុននឹងត្រូវឡើងមកកាន់ការងារក្នុងក្រុមធំនាឆ្នាំ២០០៨។ ចំណាយរយៈពេល៤ឆ្នាំនៅ Barcelona លោក Pep បានសម្រេចចិត្តមកចូលរួមជាមួយ Bayern Munich ក្នុងឆ្នាំ២០១៣ និងចុងក្រោយបង្អស់នៅឆ្នាំ២០១៦ លោកបានពនេចរមកកាន់ទឹកដីអង់គ្លេសជាមួយ Manchester City ដែលទើបតែជួយឲ្យក្លិបមួយនេះក្លាយជាម្ចាស់ជើងឯក Premier League កាលពីរដូវកាលមុន។

លោក Pep Guardiola

ងាកមកមើល កាលនៅជាកីឡាករវិញ Pep លេងតួនាទីជាខ្សែបម្រើការពារ និងធ្លាប់លេងឲ្យក្លិប Barcelona C, Barcelona B, Barcelona, Brescia, Roma Al-Ahli និងចុងក្រោយបំផុតមុនចូលនិវត្តន៍គឺក្លិប Dorados របស់ម៉ិចស៊ិចកូ។ ក្នុងនាមជាកីឡាកររយៈពេល១៨ឆ្នាំ (១៩៨៨-២០០៦) ជាមួយក្លិបទាំងនោះ Pep បង្ហាញខ្លួននៅលើទីលានបាន ៣៩៨ប្រកួត និងទាត់ចូល២១គ្រាប់។ ចំណែកឯជាមួយក្រុមជម្រើសជាតិអេស៉្បាញវិញ Pep ធ្លាប់ជាប់ U21, U23 និងឈុតធំ បង្ហាញខ្លួនបាន៦១ប្រកួត និងទាត់ចូល៧គ្រាប់ ក្នុងជម្រើសជាតិទាំង៣ឈុតនេះ។ 

លោក Pep Guardiola លេងឲ្យ Barcelona
លោក Pep Guardiola លេងឲ្យជម្រើសជាតិអេស្ប៉ាញ

ចង់ដឹងថាគ្រាប់បាល់ដែល Pep ទាត់ចូលយ៉ាងនោះ ទៅតាមដានទស្សនាវីដេអូទាំងអស់គ្នា!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]