កូរ៉េខាងត្បូង៖ បន្ទាប់ពីទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែមក ទីបំផុតកាលពីថ្ងៃទី១៩ ខែមិថុនា ម្សិលមិញនេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Red Velvet បានបញ្ចេញនូវ MV បទចម្រៀងថ្មីជាផ្លូវការរបស់ខ្លួនហើយ ដែលចំណងជើងថា «Zimzalabim» ។

ជាមួយគ្នានេះដែរ Red Velvet ក៏បានបើកនូវកម្មវិធី Showcase ដើម្បីជាការបើកបង្ហាញនូវបទចម្រៀងថ្មីរបស់ខ្លួនជាផ្លូវការ នៅចំពោះមុខសន្និសិទកាសែតសារព័ត៌មានជាច្រើនផងដែរ។ ដោយឡែក ទោះជាយ៉ាងណា នៅក្នុងការសម្តែង Showcase ដំបូងនេះផងដែរ ក៏មានបណ្តាអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន មានការចាប់អារម្មណ៍ជាពិសេសទៅលើ ស្ទាយ៍តុបតែងសម្លៀកបំពាក់របស់ក្រុមស្រីស្រស់ទាំង៥ដួងនេះ ដែលធ្វើឲ្យមហាជនជាច្រើន បានបញ្ចេញប្រតិកម្មផ្សេងៗគ្នា។

ជាក់ស្តែង ក្នុងនោះមានប្រិយមិត្តមួយចំនួន បានសម្តែងការមិនពេញចិត្តប៉ុន្មាននោះទេ ចំពោះStylish អ្នកទទួលខុសត្រូវខាងផ្នែករៀបចំសម្លៀកបំពាក់ឲ្យក្រុម Red Velvet នៅថ្ងៃShowcase នេះ ដែលធ្វើឲ្យលុបបាត់នូវរូបរាង និងភាពស្រស់ស្អាតភ្លឺចែងចាំង ពីធម្មជាតិរបស់ពួកគេតែម្តង។

ហើយក្នុងនោះ ក៏មានបណ្តាមានអ្នកនិយមលេងអ៊ីនធឺណែតមួយចំនួនផ្សេងទៀត បានលាន់មាត់ថា៖ «តើពួកគេកំពុងធ្វើអ្វីលើ Irene ហ្នឹង...» «សម្លៀកបំពាក់ទាំងនេះ បង្ហាញតែផ្នែកអវិជ្ជមាននៃរាយកាយរបស់ពួកគេតែប៉ុណ្ណោះ។» «អ្នករចនាម៉ូតពិតជាពិបាកយល់មែន តើនេះជាអ្វីហ្នឹង?»

យ៉ាងណាមិញ មានមតិជាច្រើនបានលើកឡើងដូចៗគ្នាថា សម្លៀកបំពាក់ទាំងនេះ ពិតជាមិនសូវសាកសមជាមួយនឹងក្រុម Red Velvet ឡើយ ពីព្រោះវាមានភាពរញ៉េរញ៉ៃស៊ាំញុំា មិនបានធ្វើឲ្យសម្រស់របស់ស្រីស្អាតទាំង៥ដួងនេះ មានភាពស្រស់ស្អាតលេចធ្លោបន្តិចឡើយ។ ហើយពួកគេក៏សង្ឃឹមថា ខាងអ្នករចនាម៉ូត Stylish នឹងរៀបចំសម្លៀកបំពាក់បានឲ្យស្រស់ស្អាតនិងសាកសមជាងនេះ សម្រាប់ Idol របស់ពួកគេផងដែរ៕ 

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ក្រុមចម្រៀងនារី Red Velvet
ក្រុមចម្រៀងនារី Red Velvet សម្តែងក្នុងថ្ងៃ Showcase
ក្រុមចម្រៀងនារី Red Velvet សម្តែងក្នុងថ្ងៃ Showcase
សម្លៀកបំពាក់ Irene ក្នុងថ្ងៃ Showcase
សម្លៀកបំពាក់​​ Joy ក្នុងថ្ងៃ Showcase
សម្លៀកបំពាក់ Wendy ក្នុងថ្ងៃ Showcase
សម្លៀកបំពាក់ Seulgi ក្នុងថ្ងៃ Showcase
សម្លៀកបំពាក់ Yeri ក្នុងថ្ងៃ Showcase

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]