ថៃ៖ នៅក្នុងសង្គមសិល្បៈថៃ អ្នកណាដែលថា មិនស្គាល់ តារាសម្តែងស្រី Davika ជាតារាស្រីម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រ តាមរយៈការសម្តែងជាច្រើន នៅក្នុងប៉ុស្តិ៍ទូរទស្សន៍នានា។

ប៉ុន្តែសម្រាប់ Davikaវិញ ហាក់ដូចជាស្គមស្គាំងខ្លាំង ហើយតាំងពីនាងចូលសិល្បៈមកទល់ពេលនេះ គេមិនដែលឃើញនាង ធាត់ទ្រលុកទ្រលន់ម្តងណានោះទេ ឃើញតែស្វីតបែបនេះមកជាប់ជានិច្ច។  ជាពិសេស ក៏មានហ្វេនខ្លះៗ បានចំអន់លេងថា នាងជា តារាគ្មានដើមទ្រូងសូម្បីបន្តិច តែនាងនៅតែលេចធ្លោបាន ដោយមិនពឹងពាក់លើផ្នែកនេះ ឈរលើតារាងតារាល្បី។

ជាក់ស្តែង តារាស្រីរូបនេះ ក៏តែងតែព្យាយាមផ្គើនភ្នែក អ្នកគាំទ្រ ដែលធ្លាប់តែគិតថា នាងស្គមស្គាំង និងគ្មានដើមទ្រូង នាងមិនអាចលេងខ្លួន ដូចមនុស្សទូទៅនោះ គឺនាងកាន់តែបង្ហាញសម្រស់នាងបែបនេះ​ ដោយក្តីក្លាហានបំផុត។

សួរថា ស្ទាយ៍បែបណា ដែលនាង តែងតែលេង ហើយមិនខ្វល់ពីរូបរាងខាងក្រៅរបស់នាង?

តាមដានទាំងអស់គ្នា៖

១) ម៉ូតចំហដើមទ្រូង៖ បើអ្នកដែលគ្មានដើមទ្រូង ហើយឃើញឈុតនេះ គេសុំBye Byeហើយ តែសម្រាប់នាង កាន់តែហ៊ានបញ្ជាក់ថា នាងក្លាហានក្នុងការស្លៀកឈុតទាំងអស់នេះ ទោះនាងគ្មានដើមទ្រូង​ទ្រលុកទ្រលន់ ដូចគេក៏ដោយ។ ជាពិសេស ក្រោយពីនាង ស្លៀកពាក់ នូវឈុតទាំងនេះ ក៏បានបង្វែរឲ្យគ្រប់គ្នា គិតថា នាងក៏មានភាពទាក់ទាញម្យ៉ាងផងដែរ តាមរបៀបរបស់នាង។

អាវចំហដើមទ្រូង
អាវចំហដើមទ្រូង
អាវចំហដើមទ្រូង

២) អាវពាក់កណ្តាលខ្លួន៖ ឈុតនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់នារីៗទាំងឡាយ ជាមួយនឹងការបញ្ចេញសាច់ក្បាលពោះតិច។ ចំណែកឯ នាង ក៏ចូលចិត្តលេងស្ទាយ៍បែបនេះ ជាញឹកញាប់ផងដែរ រាល់ពេលនាង ដើរលេងកម្សាន្តតាមតំបន់នានា។ បើទោះបីជា ឈុតនេះ កាន់តែមើលឃើញនាង ស្គមខ្លាំង តែសួរថា នាងខ្វល់ទេ? ចម្លើយគឺនាងមិនខ្វល់ខ្វាយនោះទេ ព្រោះគ្រប់យ៉ាង ជាចំណង់ចំណូលចិត្តនាង​ ដូច្នេះសម្បកក្រៅរបស់នាង បែបណា ក៏មិនមែនជារឿងសំខាន់សម្រាប់នាងផងដែរ។

អាវពាក់កណ្តាលខ្លួន
អាវពាក់កណ្តាលខ្លួន
អាវពាក់កណ្តាលខ្លួន
៣) អាវយឺត និង ខោ៖

អ្នកណាដែលជាហ្វេនរបស់នាង ប្រាកដជាចាប់អារម្មណ៍ថា​នាងចូលចិត្ត តែងខ្លួនបែបនេះ ជារឿយៗ។ ហើយឈុតនេះដែរ បើគិតឲ្យដល់ទៅ មិនសាកសមនឹងនាងប៉ុន្មានទេ ដោយសារតែនាងមិនសូវមានត្រគាករីកសាយ និងដងខ្លួនត្រង់ ដូច្នេះគេគិតថាឈុតទាំងអស់នោះ វាមិនស៊ីគ្នាជាមួយនាង។ ប៉ុន្តែសម្រាប់នាងវិញ មិនចំណាយពេលគិតថា ឈុតណាសម ឬមិនសមនាងនោះទេ សំខាន់នាងចូលចិត្ត នូវការស្លៀកពាក់នូវ ឈុតទាំងអស់នេះ វាគ្រប់គ្រាន់សម្រាប់នាងហើយ។

ឈុតអាវយឺត
ឈុតអាវយឺត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]