ហុងកុង៖ ថ្មីៗនេះ មហាសេដ្ឋីហុងកុង Li Ka-shing បានបរិច្ចាគប្រាក់ជាច្រើនចូលទៅក្នុងសាកលវិទ្យាល័យ Shantou ដើម្បីផ្តល់អាហាររូបករណ៍ដល់និស្សិតជាច្រើនកន្លែងឱ្យរៀនដោយឥតគិតថ្លៃពេញ៤ឆ្នាំ។

ដូច្នេះចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ខាងមុខនេះ និស្សិតជាច្រើនអាចសុំអាហាររូបករណ៍ទៅរៀននៅសាកលវិទ្យាល័យ Shantou បានដោយឥតគិតថ្លៃ។

យោងតាមប្រភពបានឱ្យដឹងថា លោក Li Ka-shing បានបរិច្ចាគប្រាក់ជាង ១០០លានយ័ន (១៤,៤លានដុល្លារ) ចូលទៅក្នុងមូលនិធិ Li Ka-shing សម្រាប់ផ្គត់ផ្គង់អាហាររូបករណ៍នេះ។

សាកលវិទ្យាល័យ Shantou ត្រូវបានបង្កើតឡើងដោយលោក Li Ka-shing នៅក្នុងឆ្នាំ១៩៨១។

មហាសេដ្ឋីហុងកុងវ័យ ៩០ឆ្នាំរូបនេះត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់សរុបប្រមាណ ៣០,១ពាន់លានដុល្លារ ហើយលោកជាប់ឈ្មោះជាមហាសេដ្ឋីលេខ២៩ ក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀតលើលោក។

គួររម្លឹកផងដែរថា លោក Li Ka-shing បានចូលនិវត្តន៍តាំងពីខែមីនា ឆ្នាំមុនមកម្ល៉េះ ហើយចំពោះការរកស៊ីទាំងអស់របស់លោក ត្រូវបានប្រគល់ឱ្យកូនប្រុសលោកជាអ្នកគ្រប់គ្រង។ បច្ចុប្បន្នលោក Li Ka-shing ចំណាយពេលវេលានិងកម្លាំងធ្វើតែរឿងសប្បុរសធម៌តែប៉ុណ្ណោះ៕

Li Ka-shing
សាកលវិទ្យាល័យ Shantou
Li Ka-shing
Li Ka-shing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]