ភ្នំពេញ៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជានិយោជននៃជម្រើស កំពុងជ្រើសរើសបុគ្គលិកសម្រាប់តួនាទីជា «មន្រ្តីឥណទាន» ជាច្រើននាក់សម្រាប់បម្រើការនៅតាមសាខាជិត ២០០ របស់ប្រាសាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់បានលើកឡើងថា៖

«ប្រសិនប្អូនៗចង់បម្រើការងារនៅគ្រឹះស្ថាន ដែលធំជាងគេក្នុងវិស័យហិរញ្ញវត្ថុ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានផលប្រយោជន៍ច្រើន អាចធ្វើការនៅជិតផ្ទះ មានឱកាសអភិវឌ្ឍ និងបង្កើនសមត្ថភាពខ្លួន ព្រមទាំងមានលក្ខខណ្ឌការងារគោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា នោះប្អូនៗគប្បីជ្រើសរើសការបម្រើការងារនៅប្រាសាក់»។
ឱកាសការងារនៅប្រាសាក់

លោកបន្តថា ប្រាសាក់ មានបុគ្គលិកសរុបជាង ៨០០០ នាក់ កំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជននៅទូទាំង ២៥ រាជធានី-ខេត្ត។ សូមចូលរួមជាមួយមហាគ្រួសារប្រាសាក់ នៅថ្ងៃនេះដើម្បីអនាគតដ៏ប្រសើរ និងរីកចម្រើន។ ក្នុងការបម្រើការងារតួនាទីជា មន្រ្តីឥណទាន នៅប្រាសាក់ លោក ហឿន ហុន្នី បញ្ជាក់ថា បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញរួមមាន៖
• ប្រាក់បៀវត្សប្រចាំខែសរុបច្រើនជាង ៨០០ ដុល្លារអាមេរិក
• ប្រាក់ឧបត្ថម្ភតួនាទីរហូតដល់ ៣០ ដុល្លារអាមេរិក
• ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ ៤ ខែ
• ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរចំនួន ១ ខែ បុណ្យភ្ជុំបិណ្ឌចំនួន ១ ខែ
• ថ្លៃប្រេងឥន្ធនៈ និងថ្លៃឈ្នួលម៉ូតូ ៦០ ដុល្លារអាមេរិកក្នុង ១ ខែ
• ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប
• ទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន ១៥ ថ្ងៃក្នុង ១ ឆ្នាំ
• ទទួលបានឯកសណ្ឋាន ទូរស័ព្ទ និងកាតទូរស័ព្ទ
• ធានារ៉ាប់រងសុខភាព
• ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ
• ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន
• កន្លែងស្នាក់នៅ
• ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ ២១ ថ្ងៃ
• ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ចំនួន ៥ ថ្ងៃ
• ឈប់សម្រាកពេលភរិយាសម្រាលកូនចំនួន ៣ ថ្ងៃ
• ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
• ឈប់សម្រាកព្យាបាលជំងឺ
• មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍-អាទិត្យ

លោក ហុន្នី បានបន្ថែមថាក្រៅពីអត្ថប្រយោជន៍ជាច្រើន ដែលបានលើកឡើងខាងលើ ប្រាសាក់ជានិយោជននៃជម្រើស អាស្រ័យហេតុនេះសូមបេក្ខជនដែលមានចំណាប់អារម្មណ៍ផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈអ៊ីម៉ែល [email protected] ឬដាក់ពាក្យនៅសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានឱកាសការងារដ៏ល្អនេះ។

សម្រាប់ព័ត៌មានបន្ថែមចូលទៅកាន់៖
https://www.prasac.com.kh/career/credit-officer 
ឬទាក់ទងមកទូរស័ព្ទលេខ 086 363 889 ឬ 086 487 597៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]