អេស្ប៉ាញ៖ យោងតាមកាសែតអេស៉្បាញ Onda Cero កីឡាករជម្រើសជាតិព័រទុយហ្គាល់ Joao Felix បានជាប់ក្នុងការធ្វើតេស្ដសុខភាពហើយជាមួយ Atletico Madrid។ 

កីឡាករ Joao Felix

Joao Felix មានតួនាទីជាខ្សែប្រយុទ្ធ និងមានវ័យទើបតែ ១៩ឆ្នាំប៉ុណ្ណោះ។ គេគឺជាយុវជនថ្នាលរបស់ក្លឹបជើងឯកនៅព័រទុយហ្គាល់ Benfica និងបានជួយឲ្យក្រុមយុវជនរបស់ Benfica ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ UEFA Youth Leauge 2016-2017 ថែមទៀតផង។ គេត្រូវបានតម្លើងមកលេងក្រុមធំ Benfica ក្នុងឆ្នាំ ២០១៨ និងរកគ្រាប់បាល់បានចំនួន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន២៦ប្រកួត។

កីឡាករ Joao Felix

Joao Felix បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាក្លឹបធំៗជាច្រើនៅអឺរ៉ុប ដូចជា Borussia Dortmund និង Manchester United សុទ្ធសឹងតែធ្លាប់មានបំណងយកគេទៅចូលរួមជាមួយ។ គេរំពឹងថា Joao Felix នឹងអាចមកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធជួរមុខបារាំង Antonie Grizemann នៅ Atletico Madrid បានដោយសារថ្មីៗនេះមានដំណឹងលេចលឺជាច្រើនថា Grizemann នឹងចាកចេញ។

ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ Joao Felix ធ្លាប់ជាប់យុវជន U18, U19, U21 និងចុងក្រោយបង្អស់រូបគេត្រូវបានលោក Fernando Santos កោះហៅចូលក្រុមជម្រើសជាតិឈុតធំលេងពាន 2019 UEFA Natioins League ថែមទៀតផង៕

កីឡាករ Joao Felix បង្ហាញខ្លួនក្នុងជម្រើសជាតិក្រុមធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]