ថៃ៖ កាលពីយប់ថ្ងៃទី ១៧ ខែមិថុនា កន្លងទៅនេះ មានភាពភ្ញាក់មួយបានកើតឡើង ដោយសមត្ថកិច្ចបានចុះបង្រ្កាបសកម្មភាព ជួញដូរគ្រឿងញៀនដ៏កក្រើកមួយកន្លែង ដែលមានភាពល្បីល្បាញជាយូរមកហើយ។

ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះគឺ គេស្រាប់តែបានប្រទះឃើញអតីតតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង Pookie  Pritsana Priesang ម្ចាស់បទ «SHA-LA-LA-LA» ក៏មានជាប់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀននេះផងដែរ។

ដោយនៅក្នុងយប់នោះ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទ Ketamine ចំនួន ៥.២ គីឡូក្រាមនៅក្នុងផ្ទះសំណាក់ ដែលអតីតតារាចម្រៀងស្រី Pookie និងមិត្តប្រុសកំពុងស្នាក់នៅ។

ហើយនៅទីបំផុតនាងក៏បានចេញមុខមកសារភាពថា ថ្នាំនេះត្រូវបាននាង និងមិត្តប្រុសរក្សាទុក ដើម្បីលក់ទៅឱ្យជនជាតិតៃវ៉ាន់នៅក្រៅប្រទេស និងមានថ្នាំញៀនប្រភេទផ្សេងៗជាច្រើនមុខទៀតដូចជា យ៉ាម៉ា កញ្ឆា និងឧបករណ៍សេពគ្រឿងញៀនដទៃទៀត ដែលនាងបានផលិតដោយខ្លួនឯង និងធ្វើការជួញដូរអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

គួរឱ្យដឹងផងដែរថា អតីតតារាចម្រៀងស្រី Pookie កូនកាត់ថៃ-អូស្រ្តាលី គឺជាតារាស្រីមួយដួង ដែលធ្លាប់បានទទួលនូវភាពល្បីល្បាញយ៉ាងខ្លាំង ដោយសារបទចម្រៀង «SHA-LA-LA-LA» ពេលនោះរកចំណូលបានរាប់លានបាតឯណោះ។ 

ប៉ុន្តែក្រោយមកជីវិតនាងក៏មានរឿងអាស្រូវ ដោយបានមានផ្ទៃពោះមុនរៀបការជាមួយនឹងអ្នកដឹកនាំរបស់ខ្លួន ហើយក៏បានដកខ្លួនចេញពីវិថីសិល្បៈ។ បន្តមកជីវិតនាងហាក់គ្មានក្តីសុខឡើយ ដោយធ្លាប់បានឆ្លងកាត់ការរៀបការចំនួន៣ដងឯណោះ រហូតមានពេលមួយ នាងគិតខ្លីចង់សម្លាប់ខ្លួនថែមទៀតផងដែរ។ មកដល់បច្ចុប្បន្ន Pookie មានអាយុ ៤០ ឆ្នាំហើយ ហើយក៏កំពុងតែជាប់ឃុំឃាំង ដើម្បីសួររឿងក្តីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលកំពុងតែកក្រើកវិស័យសិល្បៈនាពេលនេះ។

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងក្តីខកចិត្តយ៉ាងខ្លាំង មិនគួរណាតារាស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ត្រូវមកអស់អនាគតតែត្រឹមនេះសោះ៕ 

ទស្សនារូបភាព​ និងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ផ្ទះសំណាក់របស់ Pookie និងមិត្តប្រុសខ្លួន
សមត្ថកិច្ចចុះចាប់ខ្លួន Pookie និងមិត្តប្រុស
សមត្ថកិច្ចចុះចាប់ខ្លួន Pookie និងមិត្តប្រុស
Pookie និងមិត្តប្រុសនៅយប់ចាប់ខ្លួន
Pookie និងមិត្តប្រុសនៅយប់ចាប់ខ្លួន
Pookie និងមិត្តប្រុសនៅយប់ចាប់ខ្លួន
ថ្នាំញៀនដែលគេរកឃើញ
ថ្នាំញៀនដែលគេរកឃើញ
ថ្នាំញៀនដែលគេរកឃើញ
តារាស្រី Pookie
តារាស្រី Pookie
តារាស្រី Pookie
តារាស្រី Pookie
តារាស្រី Pookie
តារាស្រី Pookie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]