ប៊ែលហ្សិក៖ ស្របពេលលេចឮដំណឹងពីការចង់បានរបស់ក្លិប Inter Milan លោក Roberto Martinez បានព្រលយពាក្យព្រមានថា៖ “ច្បាស់ណាស់ថា Lukaku ត្រូវការចាកចេញពី Manchester United”។ ខ្សែប្រយុទ្ធ Romelu Lukaku កំពុងស្ថិតក្នុងជម្រើសដំបូងក្នុងបញ្ជីទិញចូលរបស់លោក Antonio Conte បន្ទាប់ពីការប្រកាសចូលមកដឹកនាំជាផ្លូវការ។ យ៉ាងណាក្តីគេដឹងថា Lukaku កំពុងតែត្រូវតែបានចរចាក្នុងតម្លៃ ៨០លានអឺរ៉ូ ខណៈដែលក្លិប Man UTD ផ្ទាល់កំពុងពិភាក្សាអំពីការប្តូរកីឡាករមួយចំនួនពីក្លិប Inter Milan ដូចគ្នា។

កីឡាករ Romelu Lukaku
លោក Roberto Martinez

ដោយឡែក លោក Roberto Martinez និយាយទៅកាន់សារព័ត៌មាន HLN Sport របស់ប៊ែលហ្សិកថា៖ “Lukaku គួរតែចាកចេញពី Man UTD ហើយវានឹងជាប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ឥលូវនេះវាសំខាន់បំផុតត្រង់ថា តើគេនឹងអាចស្វែងរកក្លិបល្អបានទេ??”

គួរបញ្ជាក់ថា Lukaku បានផ្ទេរពីក្លិប Everton មកកាន់ Manchester United ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ៨៤លានផោន។ ក្នុងការបង្ហាញខ្លួនបាន ៤៥ប្រកួតនារដូវកាល ២០១៨/២០១៩ កន្លងទៅ Lukaku រកបាន ១៥ គ្រាប់ ប៉ុន្តែយ៉ាងណាមិញ មតិភាគច្រើនយល់ថា ខ្សែប្រយុទ្ធរូបនេះហាក់បង្ហាញខ្លួនបានល្អខ្លាំងជាមួយជម្រើសជាតិប៊ែលហ្សិក ជាជាង Manchester United៕ 

កីឡាករ Romelu Lukaku
កីឡាករ Romelu Lukaku
កីឡាករ Romelu Lukaku

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]