ភ្នំពេញ៖ ដោយសារតែសមត្ថភាពដ៏ល្អរបស់តារាជើងចាស់ អ្នកនាងស្វែង សុជាតា បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់តែស្ទុះឡើងជាលំដាប់ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងមើលទៅពិតជាសាកសម ជាមួយនឹងឈ្មោះ កំពូលតារាសម្តែងតែម្តង។

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ តារារូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ក្រោយបានទស្សនាវីដេអូការសម្តែងបានយ៉ាងល្អរបស់នាង ដែលបានធ្វើការសម្តែងនៅក្នុងតួអង្គជាច្រើន ក្នុងពេលតែមួយបានល្អគ្មានទាស់តែម្តង។

ដោយក្នុងនោះឃើញថា តារារូបនេះបានធ្វើការសម្តែងបញ្ចេញបញ្ចូលអារម្មណ៍បានជាច្រើនភ្លាមៗ មិនថាឈ្លានីស សម្រក់ទឹកភ្នែកត្រឹមរយៈពេលដ៏ខ្លីនោះទេ។ លើសពីនេះទៅទៀតការសម្តែងរបស់តារារូបនេះ ពិតជាល្អខ្លាំង និងធ្វើឲ្យអ្នកទស្សនាចូលអារម្មណ៍ទៅតាមនោះផងដែរ។

តាមរយៈវីដេអូការសម្តែងត្រឹមរយៈពេលដ៏ខ្លីនេះ បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលវ័យកាន់តែច្រើន សមត្ថភាពនៅក្នុងការសម្តែងក៏កាន់តែខ្លាំងឡើង យ៉ាងគួរឲ្យសរសើរ សាកសមបំផុតជាមួយនឹងឈ្មោះកំពូលតារាសម្តែង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ស្វែង សុជាតា
ស្វែង សុជាតា
ស្វែង សុជាតា
ស្វែង សុជាតា ពេលសម្តែង
ស្វែង សុជាតា ពេលសម្តែង
ស្វែង សុជាតា ពេលសម្តែង
ស្វែង សុជាតា ពេលសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា