ភ្នំពេញ៖ ហាងលក់សម្ភារៈកីឡាដ៏ធំប្រចាំកម្ពុជា Decathlon បានរៀបចំទិវាកីឡាលើកទី២ (Sport Festival) ក្នុងផ្សារទំនើបអ៊ីអនសែនសុខ ដោយអនុញ្ញាតឱ្យមហាជនចូលរួមលេងយ៉ាងកុះករ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

លោក ចេប៊ី (JEAN BAPTISTE PRIGENT) អ្នកគ្រប់គ្រង Decathlon បានថ្លែងថានៅក្នុងប្រទេសកម្ពុជាយើងចង់ជួយអភិវឌ្ឍសហគមន៍កីឡា តាមរយៈការជួយលើកទឹកចិត្តប្រជាជនខ្មែរឲ្យសាកល្បងកីឡាថ្មី និងដើម្បីយល់ពីអត្ថប្រយោជន៍ខ្ពស់ចំពោះការលេងកីឡាដើម្បីសុខភាព។ នេះជាហេតុផល ដែលយើងសហការគ្នានៅថ្ងៃនេះជាមួយដៃគូចំនួន ១៦ (រួមមានក្លឹបកីឡា និងសហព័ន្ធកីឡា) និងជួយអ្នកប្រើប្រាស់របស់យើងស្វែងរក និងបានសាកល្បងកីឡាថ្មីៗជាមួយនឹងផលិតផល Decathlon ។
អ្នកគ្រប់គ្រង Decathlon រូបនេះបាននិយាយថា៖

«ខ្ញុំសូមអរគុណដល់ដៃគូទាំងអស់របស់យើង ដែលបានចូលរួមចំណែកក្នុងការជួយឲ្យព្រឹត្តិការណ៍នេះអាចធ្វើឡើងទៅបាននៅថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់ អ៊ីអនម៉ល ដែលបានយល់ដឹងពីអត្ថប្រយោជន៍នៃព្រឹត្តិការណ៍នេះផងដែរ»។
លោក ចេប៊ី (JEAN BAPTISTE PRIGENT) អ្នកគ្រប់គ្រង Decathlon

លោក ចេប៊ី ក៏ថ្លែងអំណរគុណផងដែរថា៖

«ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងាររបស់ខ្ញុំ ជាពិសេសគណៈកម្មាធិការរៀបចំកម្មវិធី សម្រាប់ការខិតខំរបស់ពួកគេដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានភាពរីករាយក្នុងការចូលរួមព្រឹត្តិការណ៏កីឡា Decathlon Sports Festival លើកទី២នេះ»។
អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Decathlon Sports Festival លើកទី២ នេះ មានមហាជនចូលរួមជាច្រើនហើយ ជាពិសេសនោះមានក្មេង និងយុវវ័យដែលស្រលាញ់កីឡាបានចូលរួមលេងកីឡាជាច្រើនប្រភេទយ៉ាងសប្បាយ។ លើកនេះ Decathlon Sports Festival បានដាក់កីឡា ១៦ ប្រភេទមានដូចជា ជិះកង់ ការបោះតង់ យូហ្គា វាយតេនីស រាំហ្សមបា ការ៉ាតេដូ កីឡាវាយសី ប្រដាល់សេរី តៃក្វាន់ដូ កីឡាបាល់បោះ វាយប៉េងប៉ុង រាំបាំបាឡេ កីឡាបាល់ទាត់ កីឡាប្រដាល់ និងកីឡាហែលទឹក។

Decathlon គឺជាក្រុមហ៊ុនកីឡាបារាំងមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦ ហើយកំពុងប្រតិបត្តិការនៅក្នុង ៥០ ប្រទេស ទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។ គោលបំណងរបស់ Decathlon គឺដើម្បីផ្ដល់ជូននូវសម្ភារកីឡាដ៏សម្បូរបែបសម្រាប់អ្នកលេងកីឡាទាំងអស់នៅកម្ពុជា។

Decathlon បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ដោយបានចាប់ផ្ដើមធ្វើការផលិតសម្ភារកីឡានៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ ២០១៨ បានចាប់ផ្ដើមការលក់រាយនូវសម្ភារកីឡាជាមួយនឹងគោលបំណង ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងការស្វែងរកសម្ភារកីឡាដែលពួកគេត្រូវការ។

Decathlon រចនា បង្កើត និងផលិត ហើយលក់ផលិតផលស្តង់ដារ ដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យដែលអាចទទួលយកបាន ដែលមានកីឡាជាង ៥០ សម្រាប់អ្នកចាប់ផ្តើមដំបូង កីឡាករដែលមានបទពិសោធន៍ ឬអ្នកជំនាញ៕

អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon
អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon
អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon
អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon
អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon
អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon
អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon
អបអរទិវាកីឡាលើកទី២ នៅហាងលក់សម្ភារៈកីឡា Decathlon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]