ថៃ៖ តារាសម្តែងប្រុសសម្បុរស្រអែមលោក Phet Thakrit ដែលកាលពីពេលថ្មីៗនេះបានប្រកាសឲ្យគ្រប់គ្នាបានដឹងថា លោកកំពុងតែមានទំនាក់ទំនងជាតារាសម្តែងស្រី Mind Tarika។ ប៉ុន្តែក្រោយពីបានដឹងថាពួកគេទាំងពីរទាក់ទងគ្នា ស្រាប់តែអ្នកគាំទ្រមានការព្រួយបារម្ភពីMindទៅវិញ ព្រោះមានមិត្តប្រុសដែលធ្លាប់ជាព្រាននារីពីមុនមក។

ទន្ទឹងនឹងនេះផងដែរ Phetបានចេញមុខបកស្រាយថាខ្លួនមិនមែនជាព្រាននារីនោះទេ។ ដោយតារាប្រុសរូបនេះរៀបរាប់យ៉ាងលម្អិតថា៖

«មុនពេលដែលយករឿងនេះមកប្រកាសជាសាធារណៈ គឺយើងបានពិភាក្សាគ្នាជាមុនរួចហើយ ព្រោះពេលដែលយើងធ្វើបែបនេះត្រូវផ្តល់កិត្តិយសដល់អូនMind និងម៉ាក់ប៉ារបស់គាត់ដូចគ្នា។ មានមនុស្សជាច្រើននិយាយថា ខ្ញុំពីមុនជាមនុស្សមិនសូវចេះគិត តែតាមពិតទៅខ្ញុំមិនមែនជាមនុស្សបែបនេះទេ។

ខ្ញុំមិនមែនជាព្រាននារីទេ តែដោយសារតែពេលនោះខ្ញុំនៅទំនេរ មិនទាន់មានសង្សារ ហើយក៏តាមរកមនុស្សដែលត្រូវនឹងយើងតែប៉ុណ្ណោះ ទើបគ្រប់គ្នាឃើញថាខ្ញុំមានសង្សារច្រើន។ ចាប់តាំងពីស្រលាញ់គ្នាជាមួយMind ខ្ញុំច្បាស់លាស់នឹងនាង ហើយខំផ្លាស់ប្តូរខ្លួនឯងឲ្យកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះខ្ញុំមិនចង់ឲ្យនាងអស់សង្ឃឹមដែលខំទុកចិត្តខ្ញុំនោះទេ។ ទទួលស្គាល់ថាអ្នកណាក៏ធ្លាប់មានអតីតកាលដែរ តែអ្វីដែលសំខាន់គឺរឿងបច្ចុប្បន្ន។

Mind ជាមនុស្សស្រីដែលគួរឲ្យស្រលាញ់ ចរិតល្អ មានគំនិតចាស់ទុំ និងគិតបានវែងឆ្ងាយ។ នាងតែងតែផ្តល់កម្លាំងចិត្ត និងជាអ្នកប្រឹក្សាដ៏ល្អសម្រាប់ខ្ញុំ ទាំងអស់នេះហើយជាចំណុចដែលធ្វើឲ្យខ្ញុំស្រលាញ់នាង»។

ក្រោយពីPhet រៀបរាប់បែបនេះ អ្នកគាំទ្រសប្បាយចិត្តជាខ្លាំង ដោយលោកបានព្យយាមកែប្រែអតីតកាលខ្លួនឯង ដើម្បីមនុស្សដែលខ្លួនស្រលាញ់បែបនេះ៕ 

Phet Thakrit
Phet Thakrit
Phet Thakrit
Phet Thakrit
Mind Tarika
Mind Tarika
Mind Tarika
Mind Tarika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]