កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៦ ខែមិថុនានេះ តារាចម្រៀងស្រី Taeyeon សមាជិកមួយរូបនៅក្នុងក្រុមចម្រៀង Girls’ Generation បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងបានឆ្លើយត្រង់ៗថា ខ្លួនកំពុងតែមានជំងឺបាក់ទឹកចិត្ត។

ដោយតារាស្រីវ័យ៣០ឆ្នាំរូបនេះ បានឆ្លើយសំណួរអ្នកគាំទ្រនៅក្នុងIG Story ដើម្បីទុកជាការសំណេះសំណាលគ្នា។ នៅក្នុងនោះផងដែរស្រាប់មានអ្នកគាំទ្រម្នាក់បានសួរនាងថា តើនាងមានជំងឺBipolarមែនទេ? (Bipolar ជាជំងឺម្យ៉ាងដែលទាក់ទងនឹងអារម្មណ៍។អ្នកដែលមានជំងឺនេះ ភាគច្រើនមានអារម្មណ៍មិនសូវល្អ និងប្រែប្រួលជានិច្ច)។

Taeyeonបានឆ្លើយតបទៅវិញថា « អត់ទេ ខ្ញុំមិនមានជំងឺBipolarទេ តែខ្ញុំប្រឈមមុខជាមួយជំងឺបាក់ទឹកចិត្ត។ ពេលនេះខ្ញុំកំពុងតែស្ថិតនៅក្នុងដំណាក់ព្យាបាលដោយការញ៉ាំថ្នាំ និងព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យប្រសើរឡើងជាងនេះ។ ទោះបីជាកើតអ្នកBipolar ឬជំងឺបាក់ចិត្តក៏ដោយ សូមកុំបញ្ចេញអារម្មណ៍ ឬគិតមិនល្អទៅលើពួកគេ ព្រោះពួកគេជាអ្នកជំងឺដែលកំពុងព្យាបាល»។

ក្រៅពីនេះនៅមានពាក្យសម្តីជាច្រើនទៀត ដែលTaeyeonបាននិយាយចេញមក ដើម្បីរៀបរាប់ពីជំងឺរបស់នាងទៅកាន់អ្នកគាំទ្របានដឹងថា ពេលនេះនាងកំពុងតែពិបាកក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

ទៀតសោតតារាស្រីរូបនេះថែមទាំងនិយាយអរគុណដល់អ្នកគាំទ្រគ្រប់គ្នាយ៉ាងដូច្នោះថា៖ «មូលហេតុដែលខ្ញុំមកនិយាយលេងជាមួយអ្នកទាំងអស់គ្នាបែបនេះ ព្រោះខ្ញុំគិតថា ខ្លួនខ្ញុំផ្ទាល់ត្រូវតែរឹងមាំ។អរគុណណា៎ ខ្ញុំបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នាថ្ងៃនេះ ខ្ញុំមិនអីទេ។

សុំទោសដូចគ្នាដែលធ្វើឲ្យបារម្ភ ហើយខ្ញុំគិតថាការដែលបាននិយាយគ្នាបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អជាងមុន។ ខ្ញុំនឹងព្យាយាមមើលថែខ្លួនឯងឲ្យបានល្អ ដើម្បីអ្នកគាំទ្រទាំងអស់គ្នា»។

ក្រោយពីបានដឹងពីអាការជំងឺរបស់Taeyeon អ្នកគាំទ្របាននាំគ្នាផ្តល់កម្លាំងចិត្តឲ្យនាង ដោយផុសពាក្យពេជន៍លើកទឹកចិត្តនៅក្នុងបណ្តាញសង្គម និងភ្ជាប់ជាមួយHashtag #WeLoveYouTaeyeon ទៀតផង៕  

រូបភាពTaeyeon
រូបភាពTaeyeon
រូបភាពTaeyeon
រូបភាពTaeyeon
រូបភាពTaeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]