កូរ៉េខាងត្បូង៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពី១ខែមុនតារាសម្តែងប្រុសល្បីឈ្មោះវ័យ៤២ឆ្នាំ លោកSo Ji-sub បានប្រកាសជាសាធារណៈថា លោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយកញ្ញាJo Eun Jung ដែលជាពិធីការិនី និងអ្នកនិយាយព័ត៌មាន ហើយមានអាយុប្អូនលោករហូតទៅដល់១៧ឆ្នាំ។

យោងតាមប្រភពព័ត៌មានក្រៅប្រទេសមួយបានឲ្យដឹងថា លោក So Ji-sub បានទិញវីឡាដ៏ប្រណិត«Hannam The Hill» ក្នុងជាង៥លានដុល្លារអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក។ ប្រពភព័ត៌មានដដែលបានឲ្យដឹងទៀតថា លោកនិងមិត្តស្រីបានទៅមើលផ្ទះជាមួយគ្នាថែមទៀតផង។ ជាមួយគ្នានេះ អ្នកគាំទ្រសន្និដ្ឋានថា នេះអាចផ្ទះដែលពួកគេទិញត្រៀមរស់នៅជាមួយគ្នានៅថ្ងៃអនាគត។

ក្រោយលេចលឺព័ត៌មាននេះមិនបានប៉ុន្មាន ខាងផលិតកម្មរបស់ So Ji-sub បានចេញមកបញ្ជាក់បន្ថែមឲ្យកាន់តែច្បាស់ថា « So Ji-subបានទិញវីឡានោះពិតមែន ហើយគេកំពុងតែត្រៀមរើទៅនៅឆាប់ៗនេះ»។ ទៀតសោតអ្នកដែលជិតស្និទ្ធនឹង So Ji-sub បាននិយាយថា «គឺពេលនេះពួកគេស្រលាញ់គ្នាធម្មតា តែវាដូចជាលឿនពេលដែលគ្រប់គ្នាសង្ស័យថានេះ ជាផ្ទះដែលពួកគេត្រៀមទុករស់នៅជាមួយគ្នាក្រោយពេលរៀបការ»។

ដោយឡែកគេបានសង្កេតឃើញថា Jo Eun Jung បានលាឈប់ពីការជាពិធីការិនី និងអ្នកនិយាយព័ត៌មាន និងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន។ លើសពីនេះនាងថែមទាំងលុបគណនីអ៊ីនស្តារក្រាម និងហ្វេសប៊ុក ព្រោះនាងចង់ប្រើជីវិតបែបធម្មតា៕  

លោកSo Ji-sub
លោកSo Ji-sub
លោកSo Ji-sub
កញ្ញាJo Eun Jung
កញ្ញាJo Eun Jung
កញ្ញាJo Eun Jung
ផ្ទះដែលពួកគេបានទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]