ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា សុភមង្គលនៅក្នុងគ្រួសាររបស់តារាចម្រៀងដ៏ល្បីឈ្មោះលោកព្រាប សុវត្ថិ កាន់តែមានក្តីសុខ និងសុភមង្គលខ្លាំងឡើង ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្ត និងសរសើរគ្រប់គ្នា។

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែល ជាទិវាគុណឪពុកដែលក្នុងប្រុសទី២របស់លោក សុវត្ថិ មុនីនាគ បានធ្វើការបង្ហោះវីដេអូមួយ ដែលពោរពេញដោយសុភមង្គល និងសេចក្តីសុខយ៉ាងខ្លាំង ដោយលោកបានផ្តល់ឲ្យកូនប្រុសជាទីស្រលាញ់។

តាមរយៈវីដេអូមួយនេះ ឃើញថតារាប្រុសរូបនេះបានធ្វើការ បង្ហាញភាពស្និទ្ធិស្នាលចំពោះកូន ដោយក្នុងនោះលោកបានលេងសើច បង្ហាញការស្រលាញ់តាមរយៈការថើប ដែលចេញពីចិត្ត និងពោរពេញដោយក្តីសុខយ៉ាងខ្លាំង។

ជាមួយនឹងសកម្មភាពបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់លោកគ្រប់គ្នា ដែលស្រលាញ់កូនខ្លាំង ទោះបីជាកូនធំបែបណាក៏នៅតែបង្ហាញការស្រលាញ់ ថើបកូនប្រុសយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
ព្រាប សុវត្ថិ បង្ហាញភាពស្និទ្ធិស្នាលជាមួយកូនប្រុស
ព្រាប សុវត្ថិ បង្ហាញភាពស្និទ្ធិស្នាលជាមួយកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ