ប្រេស៊ីល៖ កីឡាករប្រធានក្រុម Lionel Messi បានត្រឹមតែខកចិត្តសាជាថ្មី បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានទទួលបរាជ័យ២ ទល់នឹង ០ ក្នុងការប្រកួតបើកឆាកពូល B ទល់នឹងក្រុមជម្រើសជាតិកូឡុំប៊ី នាព្រឹកថ្ងៃអាទិត្យនេះផ្ទាល់។

ការប្រកួតរវាងអាហ្សង់ទីន ទល់នឹងកូឡុំប៊ី
ការប្រកួតរវាងអាហ្សង់ទីន ទល់នឹងកូឡុំប៊ី

គ្រាប់បាល់ទាំងពីរគ្រាប់របស់កូឡុំប៊ី ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Roger Martinez ដែលជា Man of the Match នៅនាទីទី៧១ ខណៈបន្ថែមមួយគ្រាប់ទៀតនៅនាទី៨៦ ដោយកីឡាករ Zapata។ ក្រោយបញ្ចប់ការប្រកួតនេះ កូឡុំប៊ីបានឡើងទៅលើកំពូលតារាងបណ្តោះអាសន្ន ដោយត្រៀមប៉ះក្រុមជម្រើសជាតិកាតានាប្រកួតក្រោយ ខណៈដែលអាហ្សង់ទីននឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ារ៉ាហ្គាយជាបន្ត។

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាងអាហ្សង់ទីន ទល់នឹងកូឡុំប៊ី
ការប្រកួតរវាងអាហ្សង់ទីន ទល់នឹងកូឡុំប៊ី
ការប្រកួតរវាងអាហ្សង់ទីន ទល់នឹងកូឡុំប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]